Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រកឃើញ ៨ ក្រុម ឈានចូលវគ្គ ១/៤ នៃពានរង្វាន់ Soccer League

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ ការប្រកួត បាល់ទាត់ ពានរង្វាន់ Soccer League លើកទី ២ ឆ្នាំ២០១៣ ដែលរៀបចំដោយ សហភាព សហព័ន្ធយុវជនកម្ពុជា បានឈាន ចូលវគ្គ ១/៤ ហើយ ។

ដោយឡែក ក្រុមដែលប្រកួត ចុងក្រោយនៃ ១/៨ កាលពីម្សិលមិញនេះ គឺក្រុម យុវជនបៃតង ឈ្នះក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ៤ ទល់១ និងក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក៏ឈ្នះក្រុមយុវជន ឈានមុខ ក្នុងលទ្ធផល ៤ ទល់ ១ ដែរ។ ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឈ្នះក្រុមកំចាយមារ លទ្ធផល ១០ទល់១ និងក្រុមភ្នំពេញកុំព្យូទ័រ ឈ្នះក្រុមយុវជនទីស្តី ការគណៈរដ្ឋមន្រី្ត លទ្ធផល ៥ទល់៣ ។

ក្រុមយុវជន ទីស្តីការគណៈរដ្ឋមន្រី្ត ចាញ់ក្រុមភ្នំពេញកុំព្យូទ័រ ទាំងមិនអស់ចិត្ត ព្រោះសាច់បាល់ នៃការលេង ក្រុមយុវជនទីស្តីការ គណៈរដ្ឋមន្រី្ត បាននាំមុខក្រុមភ្នំពេញកុំព្យូទ័រ ១ទល់០ នៅតង់ទី១ ទៅហើយ បែរជាទុកឱកាស ឲ្យក្រុមភ្នំពេញកុំព្យូទ័រ តាមស្មើវិញនៅនាទីទី ៧៥ បញ្ចប់ការប្រកួត ១ទល់ ១។ បន្ទាប់មក ការប្រកួតក្រុមទាំង ២ ថែម ១០ ពីរដង នៅតែរក្សាលទ្ធិផល ១ទល់ ១ ដដែល ចុងក្រោយកាត់សេចក្តីដោយការស៊ុត ប៉េណាល់ទី ធ្វើឲ្យក្រុមភ្នំពេញកុំព្យូទ័រ មានសិទ្ធិឈាន ចូលវគ្គ១/៤ ចុងក្រោយ ចំណែកក្រុមយុវជន ទីស្តីការគណៈរដ្ឋមន្រី្ត ត្រូវហាលអាវ។

៨ ក្រុមដែលឈានចូលវគ្គ ១/៤ ចុងក្រោយរួមមាន៖ ក្រុមយុវជស្ម័គ្រចិត្តក១២, ក្រុមសម្ព័ន្ធគណៈកម្មាធិការ សម្រកសម្រួល និស្សិតបញ្ញវ័ន្ត កម្ពុជា, ក្រុមក្រសួងព័ត៌មាន, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ, ក្រុមភ្នំពេញកុំព្យូទ័រ, ក្រុមយុវជនបៃតង,  ក្រុមសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង និងក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

សម្រាប់ ការប្រកួតវគ្គ ១/៤ ជម្រុះ ឈានចូលវគ្គ ១/២ នៅពហុកីឡដ្ឋាន ស្តាតចាស់ ក្រុមយុវជស្ម័គ្រចិត្តក១២ ប្រកួតជាមួយ ក្រុមសម្ព័ន្ធគណៈកម្មាធិ ការសម្រកសម្រួល និស្សិតបញ្ញវ័ន្តកម្ពុជា និង ក្រុមក្រសួងព័ត៌មាន ប្រកួតជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ នៅថ្ងៃទី ២៨ ខែធ្នូ ខាងមុខនេះ៕     


Viewing all articles
Browse latest Browse all 4895

Trending Articles