យោងតាមកាសែត ជប៉ុន Nikkei បាយការណ៍ការថា ក្រុមហ៊ុន Sony និង Panasonic បានបញ្ចប់កិច្ចសហការគ្នា លើបច្ចេកវិទ្យា OLED HDTV។ កាលពីឆ្នាំ ២០១២ កន្លងទៅ មានព័ត៌មាន ចចាមអារ៉ាម បានលេចឮមកថា ក្រុមហ៊ុនទាំងពីរ បានសហការគ្នា លើបច្ចេកវិទ្យា OLED ក្រោយមកក៏បាន ព័ត៌មានលេចឮថា ក្រុមហ៊ុនទាំងពីរ បានចែកផ្លូវគ្នា។ ទើបតែនៅពេលនេះ កាសែតជប៉ុន បានចុះផ្សាយថា ក្រុមហ៊ុនទាំងពីរ ខាងលើសម្រេចចិត្ត ដើរផ្លូវរៀងខ្លួន។
ប្រភពដដែលបានបញ្ជាក់ថា ការដែលក្រុមហ៊ុនទាំងពីរ សម្រេចចិត្តចែកផ្លូវគ្នានោះ ដោយសារតែក្រុមហ៊ុន ទាំងពីរចង់ផលិត បច្ចេកវិទ្យា OLED រៀងខ្លួន ដោយមិន ចង់រួមគ្នាដូចមុន។ គួរបញ្ជាក់ផងដែរថា តម្រូវការ OLED HDTV បានកើនឡើង នៅក្នុងឆ្នាំ ២០១៣ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំក្រោយ ហើយ បើយោងតាម ការស្រាវជ្រាវរបស់ DisplaySearch បានបញ្ជាក់ថា 4K TV លក់បាន ៦០លានគ្រឿងនៅឆ្នាំ ២០១៧៕