Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ភាគហ៊ុន Twitter កើនឡើង ២,៥%​បន្ថែមទៀត​

$
0
0

ភាគហ៊ុនរបស់ ក្រុមហ៊ុន Twitter បានកើនឡើង ២,៥ភាគរយ បន្ថែមទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ ខណៈពេលបើកការ ជួញដូរ ដែលមានតម្លៃ ៧១,៦៥ដុល្លារ អាមេរិកក្នុង មួយហ៊ុន។

យោងតាម គេហទំព័រ AllThingsD ចុះផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា តម្លៃ IPO របស់ Twitter ក៏បានកើនឡើងផងដែរ ហើយបានកើន ដល់ចំណុចខ្ពស់មួយ ដែលមិនធ្លាប់មាន ពីមុនទៀតផង។ ការកើនឡើងនេះ វាហាក់ដូចជាកាដូ ពិសេសសម្រាប់ ថ្ងៃបុណ្យណូអែល ជូនដល់ក្រុមហ៊ុន Twitter ព្រោះថាក្រុមហ៊ុនមួយនេះ បានរំពឹងថាតម្លៃ ភាគហ៊ុនរបស់ខ្លួន នឹងកើនឡើងខ្ពស់ ដូច Facebook និង Apple។

កាលពីប៉ុន្មានសប្ដាហ៍មុននេះ តម្លៃភាគហ៊ុនបានកើនឡើង ដល់ចំណុចកំពូលមួយ ដែលបានធ្វើឲ្យ Twitter បានការសប្បាយចិត្ត ជាពិសេសគឺបណ្ដា វិនិយោគទុន ក៏មានទំនុកចិត្ត ក្នុងការបណ្ដាក់ទុន ជាមួយនឹង Twitter ផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles