គណៈកម្មការ តម្លាភាពពាណិជ្ជកម្ម របស់តៃវ៉ាន់ ចេញសេចក្ដី ប្រកាសពិន័យ ជាប្រាក់ក្នុងកម្រិត ទ្រង់ទ្រាយតូចមួយ ដើម្បីព្រមានដល់ ក្រុមហ៊ុន Apple ដែលបានជ្រៀតជ្រែក ទៅលើតម្លៃរបស់ iPhone។
សារព័ត៌មាន Wall Street Journal បានចុះផ្សាយថា គណៈកម្មការតម្លាភាព ពាណិជ្ជកម្មរបស់តៃវ៉ាន់ បានពិន័យប្រាក់ ៦៦៧.០០០ដុល្លារអាមេរិក ដល់ក្រុមហ៊ុន Apple ព្រោះតែក្រុមហ៊ុនមួយនេះ បានធ្វើការជ្រៀតជ្រែក និងរំខានដល់ក្រុមហ៊ុន ទូរស័ព្ទ និងក្រុមហ៊ុនលក់រាយ ទៅលើតម្លៃរបស់ iPhone។
គណៈកម្មការតម្លាភាព ពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា បើសិនជាក្រុមហ៊ុន Apple មិនព្រមបញ្ឈប់ សកម្មភាពនោះទេ នឹងត្រូវពិន័យជា ទឹកប្រាក់បន្ថែម ១,៦៧លានដុល្លារអាមេរិក។
សេចក្ដីសម្រេចរបស់ តុលាការនេះ គឺអនុវត្តន៍តែចំពោះ iPhone របស់ក្រុមហ៊ុន Apple ប៉ុណ្ណោះ ចំណែក iPad នោះមិនមាននៅក្នុង បញ្ជីឡើយ៕