ទីផ្សារកុំព្យូទ័រនៅ ក្នុងប្រទេសជប៉ុន ត្រូវបានគេមើល ឃើញថា បានកើនឡើងបន្ដិចវិញ បន្ទាប់ពីធ្លាក់ចុះអស់ រយៈពេលប៉ុន្មានឆ្នាំ។
យោងតាមសារព័ត៌មាន ឧស្សាហកម្មតៃវ៉ាន់ DigiTimes បានឲ្យដឹងថា ទីផ្សារកុំព្យូទ័រនៅក្នុង ប្រទេសជប៉ុនបាន កើនឡើង ៤,៤ភាគរយ ប៉ុន្តែនៅមិនទាន់ រួចផុតពីដំណាក់កាល នៃការធ្លាក់ចុះឡើយ។ ទីផ្សារកុំព្យូទ័ររបស់ ជប៉ុនបានធ្លាក់ចុះខ្លាំង កាលពីខែមីនា ឆ្នាំ ២០១២ ដោយសារតែ ទីផ្សារ Tablet និងស្មាតហ្វូន កើនឡើងខ្ពស់។
យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា ចាប់តាំងឆ្នាំ ២០១២ មកទីផ្សារកុំព្យូទ័រ របស់ជប៉ុនបានធ្លាក់ចុះជាង ១០ភាគរយ។ នៅមុននេះ ក្រុមហ៊ុន Microsoft បានផ្គត់ផ្គង់នូវប្រព័ន្ធ ដំណើរការ Windows 8.1 ដល់ក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសជប៉ុន ព្រោះ Microsoft ចង់កាត់បន្ថយ ការប្រើ Windows XP និងចង់បង្កើត ការប្រើ Windows 8៕