បារាំង៖ ខ្សែប្រយុទ្ធ របស់ Lyon កីឡាករ Bafetimbi Gomis បានប្រកាស ឱកាសថា គាត់ទំនងជា នឹងចាកចេញពី ក្លិបក្នុងក្របខណ្ឌ Ligue 1 ដែលបញ្ចប់ រដូវកាលនេះ។
កីឡាករវ័យ ២៨ ឆ្នាំ បានក្លាយ ជាប្រធានបទ ដ៏ចាប់អារម្មណ៍ បំផុត របស់ ក្លិប Marseille និង Newcastle ចង់ទិញកីឡាករបស់ Lyon រូបនេះ ផងដែរ។
Bafetimbi Gomis បាននិយាយុថា «ខ្ញុំគិតថា នៅចុងបញ្ចប់ នៃរដូវកាលនេះ វាជាពេលវេលា សម្រាប់ខ្ញុំ ដែលស្ថិត នៅកន្លែងផ្សេង»។
ជាមួយនឹង ពាក្យសម្តីនេះដែរ កីឡាករ សញ្ជាតិបារាំង រូបនេះនៅតែទទូច ចង់ចាកចេញពីក្លិប ខណៈដែល ទីផ្សារផ្ទេរប្តូរ កីឡាករ នៅខែ មករា ខាងមុខ នេះកៀកនឹង មកដល់ ហើយប្រសិន បើក្លិបមិនអាច បញ្ចប់មហិច្ឆតា របស់គាត់នោះ ពិតណាស់គាត់ នឹងចាកចេញ៕