កាណាដា៖ ដើម្បីបង្កើននូវទំនាក់ទំនងល្អនឹងគ្នា ក្រុមហ៊ុន Cisco មានផែនការគ្រោងនឹងចំណាយ ៤ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល ១០ឆ្នាំ ដើម្បីបង្កើនប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ដែលនឹងជួយផ្ដល់ឱកាសការងារ ៥.០០០នាក់ រហូតដល់ឆ្នាំ ២០២៤។
លោក John Chamers នាយកប្រតិបត្តិ ក្រុមហ៊ុន Cisco បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយថា នៅពេលនេះ Cisco ទាក់ទងកាណាដាបាន ហើយក្រុមបង្កើតច្បាប់របស់ប្រទេសមួយនេះ ក៏បានអនុញ្ញាតឲ្យ Cisco ធ្វើការពង្រីកដើមទុន របស់ខ្លួន ព្រោះវា ក៏ជួយកាត់បន្ថយអត្រា អ្នកគ្មានការងារធ្វើ។
ក្រុមហ៊ុន Cisco បានទទួលប្រាក់ចំណេញជាច្រើន ពីមុខជំនួញនៅក្នុងប្រទេសកាណាដា ប៉ុន្តែចំពោះពន្ធដារនៅក្នុងប្រទេសនោះ ក៏ធ្វើឲ្យ Cisco ចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីបង់ចូលរដ្ឋវិញផងដែរ៕