ខ្សែបម្រើក្រុមឆ្មាខ្មៅ Sunderland កីឡាករ Emanuele Giaccherini បានឲ្យដឹងថា ខ្លួនមិនបានសំឡឹងមើលក្រោយ ត្រលប់ទៅកាន់ អ៉ីតាលីវិញនោះទេ នេះបើយោងតាមសម្តីរបស់ភ្នាក់ងារកីឡាកររូបនេះ បានប្រាប់ដល់សារព័ត៌មាន Skysport ។
កីឡាករ Emanuele Giaccherini បានចូលរួមលេងឲ្យ ក្រុមឆ្មាខ្មៅ Sunderland ខណៈដែលផ្ទេរពីក្លឹបជើងខ្លាំង Juventus កាលពីរដូវកាលក្តៅ ។
លោកបានឲ្យដឹងថា ក្របខណ្ឌ Premier League ជាក្របខណ្ឌមួយដ៏អស្ចារ្យ នៅក្នុងទ្វីបអឺរ៉ុប ។ ម្យ៉ាងវិញទៀតសង្ឃឹមថា ក្លឹបខ្លួនអាច នឹងឡើងតារាងសារជាថ្មីនាពេលខាងមុខ ។ ម្យ៉ាងវិញទៀតគាត់ក៏មានជំនឿចិត្តថា អាចនឹង ធ្វើដំណើរទៅកាន់ World Cup នាពេលខាងមុខ។
ទាក់ទិនរឿងទំនាក់ទំនងជាមួយនឹង Inter គាត់បានបន្ថែមថា ឥឡូវនេះពាក្យចចាមអារ៉ាមនោះ គ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់នោះទេ៕