អាមេរិក៖ ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនអាចនឹងបោះបង់ទីផ្សារ ទូរគមនាគមន៍ នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ ទីផ្សារទូរស័ព្ទនោះ ខ្លួននឹងមិន បោះបង់ចោលទេ។
លោក Colin Giles អនុប្រធានប្រតិបត្តិ ជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei បាននិយាយថា យើងដឹងថាស្មាតហ្វូន របស់ពួកយើងបច្ចុប្បន្ន វាមិនអាច យកឈ្នះ នឹងក្រុមហ៊ុន Samsung និង Apple ប៉ុន្តែយើងនឹង បង្កើតស្មាតហ្វូន សម្រាប់ទីផ្សារ សហរដ្ឋអាមេរិក។ លោកបានបន្ថែម ទៀតថា ក្រុមហ៊ុននឹងធ្វើការ វិនិយោគទុនបន្ថែម ទៅលើទីផ្សារ ស្មាតហ្វូន។
គួរបញ្ជាក់ផងដែរ ថា Huawei ជាក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងទូរគមនាគមន៍ ធំជាងគេបំផុត នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុន ផលិតស្មាតហ្វូន ធំមួយ នៅក្នុងប្រទេសចិន៕