Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPad និង iPad mini នឹង​បង្ហាញខ្លួន​នៅត្រីមាស​ទី៤ ព្រមទាំង​មានតម្លៃ​ទាបជាង​មុន

$
0
0

ក្រុមហ៊ុនផ្គត់ផ្គង់ Apple បានលួចបង្ហើបប្រាប់ សារព័ត៌មានថា ក្រុមហ៊ុន Apple នឹងបង្ហាញជំនាន់ថ្មីនៃ iPad និង iPad mini នៅក្នុងត្រីមាសទី៤ ហើយនឹងលក់នៅឆ្នាំ ២០១៤ ក្នុងតម្លៃទាបជាងមុន។

ប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់គេហទំព័រ Apple Insider ថា នៅពេលនេះក្រុមហ៊ុន Apple រវល់រៀបចំបង្ហាញ iPhone ជំនាន់ថ្មី ប៉ុន្តែនៅក្នុងនោះ ក្រុមហ៊ុន Apple ក៏បានត្រៀមខ្លួនរួចជាសម្រេចក្នុងការបង្ហាញ iPad និង iPad mini ជំនាន់ថ្មី នៅត្រីមាសទី៤ផងដែរ។

បើតាមការបញ្ជាក់ iPad និង iPad mini ជំនាន់ថ្មីអាចនឹងមានតម្លៃថោកជាងមុនបន្ដិច ប៉ុន្តែមិនច្បាស់ថា តម្លៃប៉ុន្មាននោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ហើយនឹងរៀបចំព្រឹត្តិការណ៍ ដូចគ្នានេះនៅទីក្រុងប៉េកាំង តូក្យូ និងប៊ែកឡាំង ក្រោយថ្ងៃទី១០៕


Viewing all articles
Browse latest Browse all 4895

Trending Articles