កាលពី ៣០ថ្ងៃមុន ក្រុមហ៊ុន Yahoo បានប្រកាសថា ខ្លួននឹងបង្ហាញ Logo ថ្មី បន្ទាប់ពីមានការបោះឆ្នោត និងផ្ដល់មតិរួចមក នៅពេលនេះ Yahoo ក៏បានជ្រើសរើស Logo ថ្មីសម្រាប់ខ្លួន។
អ្នកស្រី Marissa Mayer បាននិយាយថា Logo ថ្មីនេះគឺបានបង្អប់នូវអត្ថន័យ និងភាពស្រស់ស្អាត ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ អ្នកស្រីបានបន្តទៀតថា Logo ថ្មីនេះ វាស័ក្តិសមសម្រាប់ Yahoo យកទៅប្រើនៅគ្រប់កាលៈទេសៈ ព្រោះថាវាត្រូវបានជ្រើសរើស និងរចនាឡើងយ៉ាងផ្ដិចផ្ដង់បំផុត។
Logo ថ្មីដែល Yahoo រចនាឡើងនេះគឺដោយផ្អែកទៅលើអក្សរ “O” តែមួយគាត់ ប៉ុន្តែបើសិននិយាយពិបាកក្នុងការពន្យល់ណាស់ ដូច្នេះសូមទស្សនានៃការបង្កើត និងសេចក្ដីពន្យល់ពី Logo ថ្មីនេះ តាមរយៈវីដេអូខាងក្រោម៖