បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា Toyota នឹងបង្ហាញរថយន្ត ជំនាន់ក្រោយរបស់ខ្លួន ស៊េរី ថ្មីក្នុងព្រឹត្តិការណ៍ New York Auto Show ។
យោងតាម គេហទំព័រ autoguide ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា តូយូតាព្រូស ថ្មី បំពាក់ដោយប្រពន្ធហាយព្រីដស៍ នឹងបង្ហាញខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ តែក្រុមហ៊ុនផលិតរថយន្តនេះ មិនទាន់បង្ហាញអ្វីលម្អិតឡើយ ដោយគ្រាន់តែនិយាយថា «អ្វីដែលពិសេសសម្រាប់ រថយន្តជំនាន់ក្រោយនេះ ដោយមានរឿងដ៏ភ្ញាក់ផ្អើល ក្នុងត្រកូល ព្រូស » ។
ជាមួយនឹងភាពជោគជ័យ ដោយបំពាក់ផ្នែកអគ្គិសនី នេះ ក្រុមហ៊ុន Toyota លេចឭថា គ្រោងនឹងផលិតរថយន្ត ព្រូសស៊េរីថ្មីនេះ ៤២.២៩៣គ្រឿង ជារថយន្តស្តង់ដា ដែលលក់ចេញទៅកាន់ ទីផ្សារពិភពលោក ៕