Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លោក ហ៊ុន សាមុត និង លោក ប៉ុន សុខ ជាសមាជិក ប្រតិបត្តិ សហព័ន្ធកីឡា បាល់ទាត់ កម្ពុជា អាណត្តិទី១០

$
0
0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៦ នាសណ្ឋាគារ ភ្នំពេញ ក្រោមអធិបតីភាព លោក សៅ សុខា ប្រធាន សហព័ន្ធកីឡា បាល់ទាត់ កម្ពុជា និងជាអគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក Purushottam Kattel អ្នកអង្កេតសហព័ន្ធ កីឡាបាល់ទាត់អាស៊ី ជាអ្នក សង្កេតការណ៍ ក្នុងមហាសន្និបាតនេះ។

នៅក្នុងមហាសន្និបាត សហព័ន្ធកីឡា បាល់ទាត់ កម្ពុជា បានបោះឆ្នោតជ្រើសរើស សមាជិកប្រតិបត្តិអាណត្តិទី១០ ដោយលោក ហ៊ុន សាមុត ជាប្រធាននាយកដ្ឋានអប់រំ និងកីឡា ទទួលបាន២៥សំឡេង និងលោក ប៉ុន សុខ ជាប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន កីឡា ២៤សំឡង ដែលមានសមាជិក ចំនួន៨រូប បានឈរឈ្មោះ បោះឆ្នោត នាពេលនោះ។

សមាជិកចំនួន ៨រូបរួមមាន៖លោក ខូវ ឆាយ មកពីក្លិបក្រសួង ការពារជាតិ, លោក ហ៊ុន សាមុត , លោក ប៉ុន សុខ , លោក ស៊ាង សុវណ្ណ , លោក ស្រេង សេង ,លោក លឹម សុភាព ,លោក កា វចនា និងលោក កៅ រិទ្ធ។ នៅក្នុងអាណត្តិទី១០ គិតពីឆ្នាំ ២០១៦ ដល់២០២០ រីឯអាណត្តិទី៩ លោក ជួន ណារិន្ទ បានផុតអាណត្តិ ចំពោះ លោក ហ៊ុន សាមុត នៅតែឈរ ឈ្មោះសារជាថ្មីម្តងទៀត៕


Viewing all articles
Browse latest Browse all 4895

Trending Articles