Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Man City ទៅផ្ទះ Spurs ដោយ​ក្តី​ក្តុក​ក្តួល​នៅ Premier League ក្បាល​ព្រលប់​ស្អែកនេះ

$
0
0

ក្រុងឡុងដ៍៖ ក្រុមដែលកំពុងគ្រប់គ្រងតំណែងកំពូលតារាង Manchester City នឹងធ្វើដំណើរទៅជួបក្រុមមាន់ខ្នាយ មាស Tottenham Hotspur នៅ Premier League ប្រចាំសប្តាហ៍ទី៧ ជើងទី១ នាម៉ោង ១៨៖៤៥នាទីក្បាលព្រលប់ ស្អែកនេះ (ម៉ោងនៅកម្ពុជា) ។

Man City ទើបតែចាញ់១ប្រកួតនៅឡើយទេ ក្នុងចំណោមឆ្លងកាត់៦ប្រកួតមកនេះក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ West Ham United ក្រៅពីនេះមិនដែលស្មើទេ គឺឈ្នះរហូតរកបាន១៥ពិន្ទុពេញឈរនៅកំពូលតារាងបណ្តោះអាសន្នតាមពី ក្រោយដោយ Manchester United មាន១៣ពិន្ទុ ។

មួយវិញទៀតក្រុមមេឃខៀវទើបតែបានទម្លាក់ក្រុម Sunderland ពី League Cup ក្នុងជុំទី៣ដោយលទ្ធផល ៤-១ ដើម្បីឈ្នះកៅអីមួយ ឡើងទៅជុំទី៤បន្តទៀត តែអាចនឹងតានតឹងខ្លះពេលជួបក្រុមម្ចាស់ផ្ទះ Spurs នៅ White Hart Lane ស្អែកនេះ ដ្បិត Spurs ត្រូវការ៣ពិន្ទុខ្លាំងឡើង ដើម្បីរំដោះខ្លួនចេញពីលេខរៀងទី៩វិញ និងទើបតែរកបាន៣ពិន្ទុ ផងដែរពេលប្រកួតឈ្នះក្រុមភ្ញៀវ Crystal Palace ១-០ កាលពីសប្តាហ៍មុន មុននឹងជ្រុះចេញពី Capital One Cup ក្រោយចាញ់ Arsenal ២-១ កាលពីរាត្រីថ្ងៃពុធ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles