ក្រុងឡុងដ៍៖ កីឡាករចំាំទីដៃទី២ក្នុងក្រុមជម្រើសជាតិអង់គ្លេស Ben Foster របស់ក្លឹប West Bromwich Albion នឹង អវត្តមានរហូតដល់ខែធ្នូ ឆ្នាំ២០១៥ ដោយត្រូវព្យាបាលបញ្ហារបួសជង្គង់ធ្ងន់ធ្ងរពេល West Brom បានប្រកួតឈ្នះក្រុម ម្ចាស់ផ្ទះ Aston Villa ១-០ កាលពីសប្តាហ៍មុន ។
តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ការរបួសជង្គង់របស់កីឡាករវ័យ៣២ឆ្នាំរូបនេះអាចអូសបន្លាយរហូតដល់ខែ ធ្នូចុងឆ្នាំនេះ ហើយជារបួសលើកទី២ផងដែរ ដោយកាលពីខែមីនា ដើមឆ្នាំ២០១៥នេះ Foster បានទទួលការវះកាត់ ម្តងរួចមកហើយ ដែលការព្យាបាលគឺរហូតដល់ថ្ងៃ Christams ឯណោះ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Tony Pulis គ្រូបង្វឹកក្លឹប West Brom ។
ទន្ទឹមនឹងនោះដែរ Foster ក៏នឹងអវត្តមានពីក្លឹបក្នុងជួបក្រុម Burnley និងក្រុម Stoke City ទៀតផងដែរ ក្រៅពីមិនអាច ជួយក្រុមជម្រើសជាតិតោកំណាចអង់គ្លេសប្រកួតជម្រុះ Euro ទៀតនោះ ៕