បាត់ដំបង៖ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរបស់កីឡាករ-កីឡាការិនីបញ្ញាខ្សោយ ស្រុកបាណន់ ទីរួមខេត្តបាត់ដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបើកវគ្គ ជាផ្លូវការហើយ ដោយមានកីឡាករ កីឡាការិនីបញ្ញាខ្សោយចំនួន ២១ នាក់ ស្រីចំនួន ០៧ នាក់។
ឧទ្ទេសនាមក្នុងវគ្គនេះដោយ លោក ចាប រតនា មន្ត្រីប្រតិបត្តិគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយយថា វគ្គនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យកីឡាករ កីឡាការិនីពិការសតិបញ្ញាមានឱកាសដ៏សមស្របមួយក្នុងការចូលរួមហ្វឹកហាត់ចលនាកីឡា និងការប្រកួតកីឡានានា។ គ្រូបង្វឹក អ្នកស្ម័គ្រចិត្ត មន្ត្រីកីឡា អ្នកដឹកនាំក្រុម អ្នកកាន់កម្មវិធី ជាអ្នកនិយាយនៅតាមទីសាធារណៈ ឬជាអ្នកនាំសារជាអ្នកស្វែងរកជំនួយឧបត្ថម្ភផ្សេងៗ ជាអ្នកជួយការងារបច្ចេកទេសក្នុងទីលានប្រកួត និងក្នុងការិយាល័យ និងជាសមាជិកប្រតិបត្តិ។ ជាកីឡាករ-កីឡាការិនី ពិការសតិបញ្ញាមានទំនុកចិត្ត និងភាពខ្លាហាន ពួកគេអាចមានសមត្ថភាពប្រកួតប្រជែង ហើយពួកគេកសាងដើម្បីភាពជោគជ័យ ដោយរាប់បញ្ចូលទាំងជំនាញទំនាក់ទំនងសង្គម៕