Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NOCC តែងតាំងជាផ្លូវការ សមាជិកប្រតិបត្តិថ្មី២រូប និងអគ្គលេខាធិការរង១រូប

$
0
0

ភ្នំពេញ៖ នៅក្នុងមហាសន្និបាតវិសាមញ្ញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីម្សិលមិញនេះ អង្គសន្និបាត បានសម្រេចតែងតាំងជាផ្លូវការ នូវសមាជិកប្រតិបត្តិថ្មី០២រូប និងអគ្គលេខាធិការរង ០១រូប ។

សមាជិកប្រតិបត្តិ និងអគ្គលេខាធិការរងថ្មីនេះរួមមាន លោក ថាង ហ្គោដុង (TANG GORDON) ជាសមាជិកប្រតិបត្តិ និងអនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកស្រី ម៉ក់ វណ្ណស៊ីថា ជាសមាជិកប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក តែម ម៉ឺន ជាអគ្គលេខាធិការរង និងជាសមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ថាង ហ្គោដុន (ទទួលបានសញ្ជាតិខ្មែរកាលពីអំឡុងខែមីនា ឆ្នាំ២០១៥) បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុន American Pacific International Capital (APIC) និងជានាយកក្រុមហ៊ុន Sing Haiyi Group LTD. និងប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាផងដែរ។
ចំណែក លោកស្រី ម៉ក់ វណ្ណស៊ីថា បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការស្រ្តី និងកីឡា នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ពិធីប្រកាសសមាជិកថ្មីទាំងនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា ប្រធាន និងតំណាងសហព័ន្ធកីឡាជាតិ ដែលជាសមាជិក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក៏ដូចជាមានការចូលរួមជាកិត្តិយសពីសំណាក់លោក NG SER MIANG សមាជិកគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងជាប្រធានគណៈកម្មាការហិរញ្ញវត្ថុ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles