Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធកីឡា Soft Tennis កម្ពុជា ទទួល​គ្រូ​បង្វឹក​កូរ៉េ​ផ្នែក​បច្ចេក​ទេស

$
0
0

ភ្នំពេញ៖ សហព័ន្ធកីឡាតិន្នីសកម្ពុជា (Soft Tennis) បានទទួលគ្រូបង្វឹកបច្ចេកទេសជនជាតិកូរ៉េខាងត្បូង គឺលោក Coi Chong Ryul វ័យ៥៨ឆ្នាំ ដែលជាគ្រូកម្រិតអាស៊ី ដោយមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ។ ដោយក្នុងនោះ គ្រូបង្វឹកដែលធ្លាប់បង្ហាត់ បង្រៀនកីឡាករ-កីឡាការិនី ផ្នែកបច្ចេកទេសនៅប្រទេសថៃ ឡាវ និងជាចុងក្រោយ ប្រទេសកម្ពុជានេះតែម្តង ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡា Soft Tennis កម្ពុជាបានថ្លែងថា គ្រូបង្វឹក Coi Chong Ryul មកធ្វើការ បង្ហាត់ដល់កីឡាករ-កីឡាការិនីកម្ពុជា ផ្នែកបច្ចេកទេសដែលមានរយៈពេល៣សប្តាហ៍ ក្រោមការឧបត្ថម្ភពីអង្គការ JICA ដើម្បីពង្រឹក និងពង្រឹង សមត្ថភាពរបស់ក្រុមកីឡាករ-កីឡាការិនី Soft Tennis ឲ្យរឹង មាំថែមទៀត ក្នុងការចេញទៅប្រកួតក្នុងព្រឹត្តិការណ៍នានាលើឆាកអន្តរជាតិ ។

លោកអគ្គលេខាធិការខាងលើបានបន្តថា សហព័ន្ធកីឡា Soft Tennis កម្ពុជាបានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡានូវទីលាន ហ្វឹកហាត់ជាផ្លូវការហើយ ដោយក្រសួងបានចេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈ ដែលមានទីតាំងនៅខាងត្បូង អាងទឹក ក្នុងពហុកីឡដ្ឋានជាតិផងដែរ ។

លោកបានបន្ថែមទៀតថា សម្រាប់ទីលានខាងលើនេះ រូបលោកប្រធានសហព័ន្ធ ព្រមទាំងសមាជិកនៃ សហព័ន្ធនឹងធ្វើ ការជួសជុលដែលមាន ៣ដំណាក់ការ គឺដំណាក់ការទី១ ជួសជុលកម្រាលទីលានទាំងអស់ដែលចំណាយថវិកាជាង ៣ម៉ឺនដុល្លារអាម៉េរិក រីឯដំណាក់ការទី២ ត្រូវធ្វើដំបូល លើទីលានត្រូវចំណាយថវិកាជាង ២០ម៉ឺនដុល្លារអាម៉េរិក និងដំណាក់ការទី៣ ត្រូវជួសជុលជុំវិញទីលាន ។

លោកបានបញ្ជាក់ថា សព្វថ្ងៃសហព័ន្ធ Soft Tennis នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ មានកីឡាករ-កីឡាការិនីជាង៣០នាក់ ខេត្តកណ្តាល មានកីឡាករ-កីឡាការិនីជាង៣០នាក់ ខេត្តព្រៃវែង មានកីឡាករ-កីឡាការិនី ជាង៣០នាក់ និងខេត្តកំពង់ឆ្នាំង មានកីឡាករ-កីឡាការិនី ជាង៣០នាក់ដូចគ្នា ក្នុងចំណោមខេត្តទាំង៤ មានខេត្តកំពង់ ឆ្នាំង មានកីឡាការិនីច្រើនជាងគេចំនួន១៥នាក់ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles