Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមបាល់ទះ ស.ស.យ.ក ខេត្ត​ព្រៃ​វែង ត្រូវ​ប្រជែង​ជា​មួយ​ក្រុម​សាលា​ខេត្ត​កំពង់​ចាម យក​កៅ​អី​វគ្គ​៤​ក្រុម

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ Hun Sen-Cup កាលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនៅ វិមាននៃពហុកីឡដ្ឋានជាតិ សម្រាប់ពូល A ក្រុមកងពលធំ អន្តរាគមន៍លេខ៣ បានប្រកួតឈ្នះក្រុមកងពលតូច អន្តរាគមន៍លេខ៧ ដោយលទ្ធផល ៣-១ ក្នុងលំដាប់ពិន្ទុ ២៣-២៥ ២៦-២៤ ២៥-១៦ និង ២៥-១៩ ខណៈដែល ក្រុមទាំងពីរនេះទើបតែលេងបានលេង១ប្រកួតដូចគ្នា ។

ចំពោះពូល B វិញក្រុមក្រសួងមហាផ្ទៃ បានប្រកួតឈ្នះក្រុមសាលាខេត្តកំពង់ចាម ៣-០ ដាច់ក្នុងពិន្ទុ ២៥-១៩ ២៥-១៧ និង ២៥-២០ ហើយជ័យជំនះរបស់ក្រុមក្រសួងមហាផ្ទៃលើកនេះ ធ្វើឲ្យក្រុមនេះកក់កៅអីមួយដើម្បី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែលក្រុមសាលាខេត្តកំពង់ចាម វិញ ២ប្រកួត ឈ្នះ១ និងចាញ់១ រកបាន ៣ពិន្ទុប៉ុណ្ណោះ ។

ចំណែកក្រុមកងពលតូចលេខ៣១ ការពារកោះ-ឆ្នេរ បានប្រកួតចាញ់ក្រុមសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ១-៣ ក្នុងពិន្ទុ ១៣-២៥ ១៩-២៥ ២៥-២០ និង ១៨-២៥ ។ ២ប្រកួត ក្រុមកងពលតូចលេខ៣១ ការពារ កោះ-ឆ្នេរ បានចាញ់ទាំង២ប្រកួតមាន ០ពិន្ទុ ហាលអាវមុនគេ ទោះមិនទាន់ចប់ការប្រកួតក៏ឡើយ ។ ចំពោះ ២ប្រកួត របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងវិញ ឈ្នះ១ និងចាញ់១ រកបាន៣ពិន្ទុ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles