ក្រុងរីយ៉ូ៖ ប្រិយមិត្តច្បាស់ជាចាំមិនភ្លេចទេថា មានរឿងរ៉ាវ ជាច្រើនបានកើតឡើងចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភព លោក ឆ្នាំ២០១៤ ដែលមានប្រទេសប្រេស៊ីលធ្វើម្ចាស់ផ្ទះ ជាមួយនឹងការស៊ុតបញ្ចូលទីរហូតដល់ទៅ១៧១គ្រាប់នៃរយៈ ពេលប្រកួត១ខែពេញតាំងពីចាប់ផ្តើម រហូតដល់ចប់ ។
ក្នុងនោះដែរ ១គ្រាប់ដំបូងនៅ FIFA World Cup 2014 គឺជាគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) របស់កីឡាករខ្សែ ការពារ Marcelo ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid ពេលដែលក្រុមជម្រើសជាតិប្រេស៊ីលបានប្រកួត ឈ្នះក្រុមជម្រើសជាតិក្រូអាត ៣-១ និងទទួលបាន៣ពិន្ទុដំបូងគេផងដែរនៅថ្ងៃបើកឆាកប្រចាំពូល A ។
ជាមួយគ្នានោះដែរ ១គ្រាប់ចុងក្រោយ គឺគម្រប់គ្រាប់បាល់ចូលទីទី១៧១នោះ គឺជាការស៊ុតក្នុងប្រអប់គ្រោះថ្នាក់ដោយ កីឡាករខ្សែប្រយុទ្ធ Mario Gotze មកពីក្លឹប Bayern Munich ក្នុងនាទីបន្ថែម១១៨ ជួយឲ្យអាល្លឹម៉ង់ឈ្នះពាន World Cup 2014 លើកទី៤ ក្រោយឈ្នះក្រុមជម្រើស ជាតិអាហ្សង់ទីន ១-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ ៕