Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្លឹប Man Utd គំរាម​លក់​អ្នក​ចាំទី Victor Valdes ដោយ​សារ​តែ​បដិសេធ​មិន ទៅ​ចូល​រួម​ប្រកួត​មិត្តភាពនៅអាម៉េរិក

$
0
0

ក្រុងមែនឆេស្ទើ៖ លោក Louis van Gaal អ្នកចាត់ការ ទូទៅក្លឹបបិសាចក្រហម Manchester United បាន គំរាមលក់អ្នកចាំទី Victor Valdes ក្រោយពេលអ្នក ចាំទីជនជាតិអេស្ប៉ាញរូបនេះ បានបដិសេធជំទាស់មិនទៅចូលរួមប្រកួតមិត្ត ភាពអន្តរជាតិមុនបើករដូវកាល នៅទឹកដីសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ។

គ្រូបង្វឹកជនជាតិហូឡង់វ័យ៦៣ឆ្នាំ Van Gaal បានថ្លែងប្រាប់សារព័ត៌មាន BBC ថា “ក្លឹបនឹងលក់អ្នកចាំទីវ័យ៣៣ឆ្នាំ Valdes ចេញវិញ ដោយសារតែគាត់ មិនធ្វើតាមខ្ញុំនូវអ្វីដែលក្លឹបកំពុងត្រូវការ ហើយក៏គ្មានក្លឹបណាត្រូវការកីឡាករបែបនេះដែរ” ។

លោក Van Gaal បានបន្ថែមទៀតថា នេះជាលើកទី២ហើយដែល Valdes ប្រកែកនឹងគាត់ ក្រោយពេលលើកទី១ គាត់បានបដិសេធមិន ចូលលេងក្នុងឈុតទី២ របស់ Man Utd នោះមានន័យថា អ្នកចាំទីដៃទី២រូបនេះមិនស្តាប់បទបញ្ជា ផ្ទៃក្នុងរបស់ក្លឹបទាល់តែសោះ ។

សូមរំលឹកដែរថា អតីតអ្នកចាំទីក្លឹបអ្នកមានបុណ្យ FC Barcelona បានមកចូលរួមលេងក្នុងក្លឹបអង់គ្លេស Man Utd កាលពីខែមករា ឆ្នាំ២០១៥ តែមិនទាន់បានបង្ហាញខ្លួនម្តងនៅឡើយទេ ខណៈដែលអ្នកចាំទីជនជាតិអេស្ប៉ាញដូចគ្នាវ័យ២៤ឆ្នាំ David De Gea កំពុងបំពេញតួនាទីបានយ៉ាងល្អ និងមិនត្រូវបានលក់ចេញនារដូវកាលនេះ ដោយសារតែកិច្ចសន្យា នឹងផុតកំណត់រហូតដល់ឆ្នាំ ២០១៦ ទោះក្លឹបស្តេចស Real Madrid ចង់បានខ្លាំងក៏ដោយ ៕

អ្នកចាំទី Victor Valdes

អ្នកចាំទី David De Gea (ឆ្វេង)


Viewing all articles
Browse latest Browse all 4895

Trending Articles