Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឃីម ឌីម៉ា, សារឿន ច័ន្ទ និង ឡន លឿប ប៉ះកីឡាករថៃ នៅលើសង្វៀន SEA-TV

$
0
0

ភ្នំពេញ៖ ការប្រកួតប្រដាល់ក្បាច់បុរាណខ្មែរ ជាលក្ខណៈមិត្តភាពអន្តរជាតិនៅស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍
នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០១៥នេះ អ្នកប្រដាល់៣រូបណាត់ជួបអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ៣រូប ដូចគ្នានៅលើសង្វៀន SEA-TV ។

អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ជនជាតិថៃ Thahan Ek ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ។ Thahan Ek ធ្លាប់យកឈ្នះអ្នកប្រដាល់ ឈិន ក្វាន់ង៉ុយ ក្លឹបម្កុដរាជសីហ៍ដោយពិន្ទុ ។ អ្នកប្រដាល់ថៃនេះមិន ធម្មតាទេ អាចផ្ដួលយកឈ្នះ ក្វាន់ង៉ុយ បានបង្ហាញខ្លាំងហើយ ហើយប្រវត្តិក៏អស្ចារ្យទៀត ។ ឃីម ឌីម៉ា ជាអ្នកប្រដាល់ជើងខ្លាំង របស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃជាច្រើននាក់នាពេលកន្លងមក ដោយប្រកួតចុងក្រោយរបស់គេ គឺបានវាយចាញ់អ្នកប្រដាល់ថៃ Kal Theng Sor.Wirachai ដោយពិន្ទុ ។

ចំពោះ សារឿន ច័ន្ទ អ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ជួបជាមួយអ្នកប្រដាល់ថៃ Yurt Thanong ដោយប្រកួតក្នុង ប្រភេទទម្ងន់ ៦០ គីឡូក្រាម ហើយ Yurt Thanong អ្នកប្រដាល់ថៃរូបនេះធ្លាប់វាយឈ្នះ ម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ ។

សម្រាប់ជំនួបនេះ សារឿន ច័ន្ទ និង Yurt Thanong លើកនេះពិបាកនឹងទាយណាស់ ព្រោះអ្នកប្រដាល់ថៃរូបនេះ វាយល្អ និងខ្លាំងគួរសមដែរ តែយ៉ាងណាជួប សារឿន ច័ន្ទ នោះអ្នកប្រដាល់ថៃរូបនោះមិនមែនស្រួលស៊ីប៉ុន្មានឡើយ ។ អ្នកប្រដាល់ សារឿន ច័ន្ទ គេមានកណ្ដាប់ដៃល្អ ហើយខ្លាំង និងមានល្បិចកលប្រកួតខ្ពស់ថែមទៀត ។

ចំណែក ឡន លឿប អ្នកប្រដាល់ក្លឹបកងពលតូចលេខ៧០ ប៉ះជាមួយអ្នកប្រដាល់ថៃ Thang Nong ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ Thang Nong ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ វាយខ្លាំងណាស់ តែខ្លាំងបានតែមួយប្រាវប៉ុណ្ណោះ ។ ទោះបីជាយ៉ាងនេះក្ដី ឡន លឿប មិនខ្លាចញញើត Thang Nong ឡើយ ។ លឿប ថ្វីត្បិតតែរាងអាយុច្រើនបន្តិចក្ដី ប៉ុន្តែមិនងាយបង្ក្រាបគេនោះទេ ព្រោះអ្នកប្រដាល់រូបនេះសំបូរល្បិចកល និងមានស្នៀតប្រដាល់មិនអន់ជាងអ្នកប្រដាល់ថៃ Thang Nong នេះឡើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles