ឈីលី៖ ក្រុមជម្រើសជាតិប្រេស៊ីល បានភ្លក្សរសជាតិ ចាញ់ក្រោមថ្វីជើងរបស់កូឡុំប៊ី ហើយនាព្រឹកមិញនេះនៃ ព្រឹត្តិការណ៍ពាន រង្វាន់ប្រចាំតំបន់អាម៉េរិកឡាទីន ដោយលទ្ធផលបច្ចេកទេស ១-០ ក្នុងវគ្គជម្រុះសន្សំពិន្ទុក្នុងពូល C ដែលមានឈីលីធ្វើម្ចាស់ផ្ទះ ។
ម្ចាស់ពាន World Cup ៥សម័យកាលច្រើនជាងគេ សាំបាប្រេស៊ីល ទើបតែរកបាន៣ពិន្ទុក្នុងចំណោម២ប្រកួតរបស់ខ្លួន តាំងពីថ្ងៃបើកឆាកពូល C ដោយបានឈ្នះក្រុមជម្រើសជាតិពែរូ ២-១ នៅនាទីចុងម៉ោង មុនមកចាញ់ក្រុមជម្រើសជាតិ ដែលមានកីឡាជើងខ្លាំង Radamel Falcao និង James Rodriguez វិញដោយលទ្ធផល ១-០ ទាំងប្រផិតប្រផើយនៅ ត្រឹមនាទីទី៣៦ ពីការធ្វើបានសម្រេចដោយកីឡាករ Jeison Murillo ។
និយាយពីសង្វាក់នៃការលេង ប្រេស៊ីលបានគ្រប់គ្រងបាល់ច្រើនជាងកូឡុំប៊ី តែកីឡាករខ្សែប្រយុទ្ធជើងខ្លាំង Neymar ដែលទើបតែជួយឲ្យក្លឹប FC Barcelona ឈ្នះពានដល់ទៅ៣នារដូវកាលឆ្នាំ២០១៤-២០១៥ ត្រូវបានខ្សែការពារកូឡុំ ប៊ីបិទជាប់ និងពុំបានស៊ុតមួយជើងណាស្អាតឡើយ បើទោះបីជាខិតខំដាក់សម្ពាធយ៉ាងណាក៏ដោយ ។
កូឡុំប៊ី ក៏ជាក្រុមដែលទើបទទួលបាន៣ពិន្ទុដំបូងផងដែរ ក្រោយពេលចាញ់ក្រុមជម្រើសជាតិវេណេហ្ស៊ូអេឡា ១-០ ដូច គ្នាកាលពីថ្ងៃបើកឆាកពូល C ហើយក៏កំពុងឈរនៅលេខ៣ក្នុងពូលបណ្តោះអាសន្នទៀតដែរ ក្នុងចំណោម៣ក្រុមដែល មាន៣ពិន្ទុដូចគ្នាគឺ វេណហ្ស៊ូអេឡា និងប្រេស៊ីល ខណៈដែលពែរូឈរនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ ៕
តារាងពិន្ទុបណ្តោះអាសន្នប្រចាំពូល C