ភ្នំពេញ៖ ក្រុមហ៊ុន Microsoft នៅថ្ងៃនេះបានប្រកាសថា ស្មាតហ្វូន Lumia 540 ស៊ីមពីរថ្មីត្រូវបានដាក់លក់ នៅលើទីផ្សារហើយក្នុងតម្លៃ $169 ដោយភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍ សរុបជាទឹកប្រាក់ចំនួន $236 ផ្តល់ជូនដោយ Cellcard ។
Lumia 540 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 កំណែប្រែថ្មីមានអេក្រង់ HD ទំហំ 5 អ៊ីង និងការរចនាយ៉ាងល្អ វិចិត្រ ។ ស្មាតហ្វូននេះជួយបង្កើនប្រសិទ្ធភាពការងារជូនអ្នក ប្រើប្រាស់នៅគ្រប់ពេលវេលា និងទីកន្លែង ដោយភ្ជាប់មកជាមួយស្រាប់ នូវសេវាកម្មរបស់ Microsoft ដូចជា Skype, Office, OneDrive ផ្ទុកទិន្នន័យបានរហូតដល់ 30GB ហើយថែមទាំងផ្តល់នូវ បទពិសោធន៍ប្រើ ប្រាស់ទូរស័ព្ទចល័ត កាន់តែប្រសើរឡើង តួយ៉ាងកាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 5 MP ដែលថតបានមនុស្សច្រើននាក់ និងមានផ្ទៃធំទូលាយ ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែលនេះថែមទាំងអាច តម្លើងទៅប្រព័ន្ធប្រតិបត្តិការ Windows 10 ទៅថ្ងៃអនាគតទៀតផង ។
ក្រៅពីនេះ Lumia 540 ក៏មានកម្មវិធីដែលគេនិយមប្រើប្រាស់ញឹកញាប់ដូចជា Facebook, Twitter, WhatsApp និង Instagram ព្រមទាំងកម្មវិធី រាប់ម៉ឺនរាប់សែនថែមទៀតនៅក្នុង Windows Store ។ នៅក្នុងចំណោមមុខងារសំខាន់ៗដ៏ច្រើន មានមុខងារដ៏លេចធ្លោ មួយនៅក្នុង Lumia 540 គឺ Smart Dual SIM ដែលអ្នកប្រើប្រាស់ អាចកំណត់ឈ្មោះស៊ីមកាតជាស៊ីម កាតសម្រាប់ទំនាក់ទំនងការងារ និងស៊ីមកាតសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ។
ដើម្បីជាការអបអរដល់ការចេញលក់ស្មាតហ្វូនថ្មីនេះ Microsoft បានសហការជាមួយ Cellcard ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់អ្នកប្រើប្រាស់ ។ ដោយអនុវត្តន៍តាមការ កំណត់របស់ Cellcard អតិថិជននឹងទទួលបានអត្ថប្រយោជន៍ គិតជាសាច់ប្រាក់ប្រមាណ $236 ដែលក្នុងនោះរាប់បញ្ចូលទាំងការប្រើ Internet 40MB/ថ្ងៃ ហៅទូរស័ព្ទក្នុងប្រព័ន្ធ 20MN/ថ្ងៃ លេង Facebook និង Viber ដោយឥតគិតថ្លៃ សម្រាប់រយៈពេល៣ខែ ។
ស្មាតហ្វូន Lumia 540 ស៊ីម២មាន៤ពណ៌សម្រាប់ជ្រើសរើស គឺខៀវ ទឹកក្រូច ស និងខ្មៅ ៕