Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អត្តពលិកវាយកូនឃ្លី​លើ​តុ​ កម្ពុជា ហាល​អាវ​លើ​វិញ្ញាសា​វាយ​គូ មុន​ថ្ងៃ​សម្ពោធ SEA Games

$
0
0

សិង្ហបុរី៖ យោងតាមប្រភពព័ត៌មាន នៅលើគេហទំព័រផ្លូវការ នៃគណៈកម្មការរៀបចំការ ប្រកួតបានឲ្យដឹងថាក្រុម អត្តពលិកវាយគូកីឡាវាយកូន ឃ្លីលើតុកម្ពុជាបានហាលអាវ អស់ហើយនៅថ្ងៃបើកឆាកនៃកីឡា SEA Games លើក ទី២៨ ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ។

ការប្រកួតវាយជាក្រុម២នាក់ទល់នឹង២នាក់ កីឡាករកម្ពុជា លីម សុខឡុង និងដៃគូ ណៃ សារ៉ាវី បានវាយឈ្នះ កីឡាករ មីយ៉ាន់ម៉ា Ko Ko និង Myo Min ដោយលទ្ធផល ៣-១ មានលំដាប់ពិន្ទុ ១២-១០ ៨-១១ ១៣-១១ និង ១១-៧ ពិន្ទុ តែសំណាងមិនល្អ លីម សុខឡុង និង ណៃ សារ៉ាវី បានហាលអាវក្នុងវគ្គ៨ក្រុមវិញ ក្រោយចាញ់កីឡាករ វៀតណាម Tuan Quynh និង Anh Tu ដោយលទ្ធផល ៣-០ មានពិន្ទុ ៦-១១ ១០-១២ និង ៧-១១ ។

ជាមួយគ្នានោះដែរកីឡាករកម្ពុជា សឿន តុលា ដែលបានចាប់គូជាមួយកីឡាករ អឿន ស្រ៊ូយហួរ ក៏បានហាលអាវដូចគ្នា បន្ទាប់ពីចាញ់ក្រុមកីឡាករថៃ Chanakarn និង Chakulpadasak ៣-០ ដាច់ក្រោមពិន្ទុ ១១-៣ ១១-៦ និង ១១-២ ។ ពេលនេះក្រុមកីឡាករវាយវិញ្ញាសាគូរបស់កម្ពុជា បានហាលអាវអស់ហើយ ខណៈដែលនៅសល់តែវិញ្ញាសាវាយ ទោលប៉ុណ្ណោះ ដែលកំពុងប្រកួតជួបម្ចាស់ផ្ទះសិង្ហបុរី ដែលជាប្រភេទកីឡាបានប្រកួតមុនគេ ក្នុងចំណោមទាំង ២២ ប្រភេទកីឡារបស់កម្ពុជា មុនថ្ងៃទី០៥ មិថុនា គឺជាថ្ងៃបើកសម្ភោធព្រឹត្តិាការណ៍ជាផ្លូវការ ។

សូមបញ្ជាក់ថា នេះជាការប្រកួតជម្រុះជុំទី១ គឺចាញ់ធ្លាក់តែម្តង ខណៈដែលអត្តពលិកមានតែ៤រូបប៉ុណ្ណោះលើប្រភេទ កីឡាវាយកូនឃ្លីលើតុមួយនេះទាំងវិញ្ញាសាវាយទោល និងវាយគូ (២នាក់ទល់២នាក់) ដោយពុំមានលើប្រភេទវិញ្ញា សាវាយចម្រុះ (បុរស+នារី) ឡើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles