Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លេចឮថា LG នឹងបង្ហាញ Tablet ដំបូង​នៅ​ក្នុង​ត្រីមាសទី​៣

$
0
0

ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន LG បានចំណាយពេល រាប់ឆ្នាំក្នុងការបង្កើត នូវស្មាតហ្វូនថ្មីៗ ដោយបច្ចុប្បន្ន ទទូលបានការគាំទ្រយ៉ាង សន្ធឹកដូចជាម៉ូដែល Nexus 4, Optimus G, Optimus G Pro ហើយថ្មីៗទើបតែបង្ហាញ G2។ នាពេលនេះ មានលេចឮនូវ ពាក្យចចាមអារ៉ាមមួយថា ក្រុមហ៊ុនអេឡិចត្រូនិចមួយ នេះមានចំណាប់អារម្មណ៍ និងចង់ផលិត Tablet ដើម្បីប្រជែងនឹង ក្រុមហ៊ុនផ្សេងៗ។

យោងតាមប្រភពព័ត៌មាន ពីស្រុកកូរ៉េបានឲ្យដឹងថា ក្រុមហ៊ុន LG អាចនឹងបង្ហាញ Tablet ថ្មី ដំបូងរបស់ខ្លួននៅក្ នុងត្រីមាសទី៣ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅ ធ្លាប់មានពាក្យចចាមអារ៉ាម បែបនេះម្ដងរួចទៅហើយ ដែលចុះផ្សាយដោយ munhwa.com ដោយបានផ្សាយថា ក្រុមហ៊ុនកូរ៉េ LG កំពុងតែធ្វើការងារជាមួយនឹង Tablet ដោយមានឈ្មោះថា Optimus Pad ប៉ុន្តែពាក្យចចាមអារ៉ាម នោះក៏បាន ស្ងប់ស្ងាត់ទៅវិញ ទើបតែពេលនេះ លេចឮម្ដងជាថ្មី៕


Viewing all articles
Browse latest Browse all 4895