Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តម្រូវ​ការ​ប្រើ​ប្រាស់ រថ​យន្ដ​ថ្មី​នៅ​កម្ពុជា មានការ​កើន​ឡើង

$
0
0

-រថយន្ដ ៩៣% ដែលកំពុងចរាចរ ជារថយន្ដជជុះ

ភ្នំពេញៈ ប្រធានក្រុមហ៊ុន តូយូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនដ៏ធំជាងគេមួយ នាំចូលផ្ដាច់មុខនូវរថយន្ដម៉ាក់តូយូតានៅម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់រថយន្ដថ្មី របស់ប្រជាជនកម្ពុជា កំពុងតែមាននិន្នាការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ចាប់ផ្ដើមធូរធារជាងមុន ។

ប្រធានក្រុមហ៊ុនតូយូតា(ខេមបូឌា) លោក ឧកញ៉ា គង់ នួន បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន នៅគ្រាដែលលោកបានចូលរួម សម្ពោធដាក់ឲ្យដំណើរការ ហាងលក់ម៉ូតូ Yamaha សាខាបូកគោ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ថា នៅឆ្នាំ២០១៣ ក្រុមហ៊ុនតូយូតា (ខេមបូឌា) របស់លោកមានផែនការលក់រថយន្ដឲ្យបាន ១២០០គ្រឿង ។ ជាក់ស្ដែងនៅឆមាសទី១ នេះ ក្រុមហ៊ុនអាចលក់បានប្រមាណជា ៦០០គ្រឿង ដូចទៅនឹងផែនការដែលបានគ្រោងទុក ហើយមានចំនួនច្រើនជាងឆ្នាំមុន។

លោកបន្ដថា «ធម្មតាសព្វថ្ងៃស្ថានការណ៍រថយន្ត ខាងតូយូតាយើង គឺតម្រូវការទីផ្សារច្រើនជាង យើងផ្តល់ឲ្យទៅគាត់ ជាពិសេសប្រភេទរថយន្តភីកអាប់ (Toyota Vigo) ប្រសិនជាអតិថនកុម្ម៉ង់ គឺត្រូវការពេលវេលាចាំ ហើយមើលពីគូប្រជែងយើងគេមានស្រាប់ តែទោះបីយ៉ាងណាកប្រជាជនខ្មែរ នៅតែពេញចិត្តតូយូតា សុខចិត្តរង់ចាំ។…តាមពិតតម្រូវការ (រថយន្តតូយូតា) នៅប្រទេសយើងនេះវាខ្ពស់ តែប្រទេសផ្សេងទៀត ក៏ត្រូវការដូចយើងដែរ ដូច្នេះរោងចក្រមានការបែងចែក ឲ្យប្រទេសយើងផង ប្រទេសគេផង »។

ប្រធានក្រុមហ៊ុនដដែលរូបនេះ បានឲ្យដឹងបន្ដទៀតថា នៅឆ្នាំ២០១៥ខាងមុខនេះ តូយូតា (ខេមបូឌា) មានផែនការលក់រថយន្ដដល់ ៣០០០គ្រឿង ក្នុងមួយឆ្នាំ ។ ការកើនឡើងបែបនេះ ត្រូវបានលោកអះអាងថា ដោយសារតែរោងចក្រអាចផ្គត់ផ្គង់បាន រួមទាំងកត្ដាជីវភាពរបស់ប្រជាជនកម្ពុជា មានកម្រិតកើនឡើងទៀតនោះ នឹងជំរុញឲ្យពួកគាត់ឈប់ប្រើរថយន្ដជជុះ មកប្រើរថយន្ដថ្មីជំនួសវិញ ។

ពាក់ព័ន្ធនឹងចរាចររថយន្ដនៅកម្ពុជាលោក ឧកញ៉ា គង់ នួន ដែលមានបទពិសោធន៍ និងបានរកស៊ីអាជីវកម្ម លក់រថយន្ដជាច្រើនឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាការប្រើប្រាស់រថយន្ដថ្មី មានប្រហែលជា ៧%ប៉ុណ្ណោះ ខណៈដែលប្រើប្រាស់រថយន្ដជជុះរហូតដល់ ៩៣% ។

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា កំពុងអភិវឌ្ឍន៍ឆ្ពោះទៅកាន់ភាពរីកចម្រើនជាលំដាប់ ។ ជាក់ស្ដែងសេដ្ឋកិច្ចប្រទេសនេះ បានកើនឡើងជាបន្ដបន្ទាប់ កាលពីឆ្នាំ២០១២ សេដ្ឋកិច្ច មានការកើនឡើងប្រមាណ ៧,៣% ចំណែកឯឆ្នាំ២០១៣នេះវិញ រំពឹងថា នឹងកើនឡើងដល់ ៧,៦% ។ ការកើនឡើងដូច្នេះហើយ ទើបប្រជាជនមានជីវភាពធូរធារ ផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់នូវសំភារៈជជុះ មកប្រើប្រាស់ផលិតថ្មីជំនួសវិញ ដូចជារថយន្ដជាដើម ៕

Looking Today

Looking Today

Looking Today


Viewing all articles
Browse latest Browse all 4895

Trending Articles