កាលពីដើមខែសីហា មានព័ត៌មានលេចឮថា ក្រុមហ៊ុន Amazon គ្រោងនឹងបង្ហាញ Kindle Fire ជំនាន់ថ្មីនៅចុងឆ្នាំនេះ ប៉ុន្តែនៅថ្ងៃនេះវិញ សារព័ត៌មានមួយ បានចុះផ្សាយថា Kindle Fire ថ្មីរបស់ Amazon នឹងបង្ហាញមុខ នៅក្នុងឆ្នាំ ២០១៤។
យោងតាមសេចក្ដីរាយការណ៍របស់ Economic Daily នៅក្នុងតៃវ៉ាន់បានបញ្ជាក់ថា ក្រុមហ៊ុន Amazon បាននឹងកំពុងតែផលិតនូវ Kindle Fire ជំនាន់ថ្មីដែលមានតម្លៃទាប ហើយនឹងបង្ហាញ ខ្លួននៅក្នុងឆ្នាំ ២០១៤។
ប្រភពព័ត៌មានខាងលើមិន បានបញ្ជាក់អ្វីច្រើននោះទេ ព្រោះថាដំណឹង មួយនេះទើបតែលេចឮ សូម្បីតែតម្លៃក៏នៅ មិនទាន់ដឹងច្បាស់ផងដែរ។
ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន Amazon ប្រហែលជានឹងអាចបង្កើត Kindle Fire HD អេក្រង់ ៧អ៊ីងជំនាន់ថ្មី ជាមួយនឹងតម្លៃទាប់ជាមុន។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Amazon បានប្រកាស លក់បញ្ចុះតម្លៃ ៤០ដុល្លារអាមេរិកសម្រាប់ Kindle Fire គ្រប់ម៉ូដែល ដូច្នេះមានន័យថា ក្រុមហ៊ុន Amazon អាចនឹងកំពុងតែផលិត Kindle Fire ជំនាន់ថ្មីពិតមែន៕