Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

WhatsApp បន្ថែម​សេវាកម្ម​ផ្ញើសារ​ជា​សំឡេង

$
0
0

WhatsApp ជាកម្មវិធីផ្ញើសារជា អក្សរមួយកំពុងតែពេញ និយមពីសំណាក់ អ្នកប្រើប្រាស់ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងតែពង្រីក សេវាកម្មបន្ថែមដើម្បី ឲ្យកម្មវិធីមួយនេះក្លាយ ទៅជាកម្មវិធីដែលល្អឯក។

យោងតាមការចុះផ្សាយ របស់គេហទំព័រ Phone Arena បានឲ្យដឹងថា នៅពេលនេះ កម្មវិធី WhatsApp បានបន្ថែមនូវមុខងារថ្មី មួយដែលអ្នកប្រើប្រាស់ អាចធ្វើការផ្ញើសារ ជាសំឡេង ប៉ុន្តែនៅមិនទាន់ដឹងថា សេវាកម្មនេះមានសម្រាប់ ប្រព័ន្ធដំណើរការ ណាខ្លះនោះទេ។

ប្រមាណជា ៦សប្ដាហ៍មុន WhatsApp បានប្រកាសថា មានអ្នកប្រើចំនួន ២៥០លាននាក់ជាងរៀងរាល់ថ្ងៃ ហើយក្រោយមកទៀត ក៏បានប្រកាសថា មានសារជាអក្សរ ប្រមាណជា ២៧ពាន់លានសារត្រូវ បានផ្ញើជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា សម្រាប់សេវាកម្មផ្ញើសារ ជាសំឡេងនេះនៅមិនទាន់ ដាក់ឲ្យប្រើប្រាស់នោះ ទេគឺរង់ចាំ WhatsApp ធ្វើការ Update នៅលើ Store សិន៕


Viewing all articles
Browse latest Browse all 4895

Trending Articles