កាលពីសប្ដាហ៍មុន មានពាក្យចចាមអារ៉ាមមួយ បានចុះផ្សាយថា ក្រុមហ៊ុន Oracle បានបាត់បង់ ប្រធានផ្នែក លក់ប្រចាំតំបន់ អាមេរិកខាងជើង មួយរូបគឺលោក Tony Fernicala ដែលទៅកាន់ តំណែងថ្មីនៅ Salesforce.com។ នៅពេលនេះ ពាក្យចចាមអារ៉ាមមួយ នោះបានក្លាយ ជាការពិត។
លោក Pat Walravens ប្រធានគ្រប់គ្រង ស្រាវជ្រាវផ្នែក បច្ចេកវិទ្យារបស់ Wall Street បានឲ្យដឹងថា លោក Fernicala ពិតជាមានការចាកចេញពី Oracle ដូចពាក្យចចាមអារ៉ាមមែន ប៉ុន្តែនៅមិនទាន់ ដឹងច្បាស់ថា គាត់ទទួលបាន មុខតំណែងអ្វីនោះទេ។
លោក Walravens បានបន្តទៀតថា លោក Fernicala ប្រហែលជានឹងត្រូវ ធ្វើការងារនៅក្នុងផ្នែមមួយ ជាមួយនឹងលោក Keith Block ដែលជាអតីតបុគ្គលិក Oracle ដែលបានចាក ចេញកាលពីឆ្នាំមុន ហើយបានកាន់ តំណែងជា ប្រធានផ្នែកលក់នៅ Salesforce.com កាលពីខែមិថុនា កន្លងទៅ។
ប៉ុន្តែបើតាមការឲ្យដឹងពីផ្ទៃក្នុងរបស់ Salesforce.com លោក Keith Block នឹងត្រូវតែងតាំងជា នាយកប្រតិបត្តិថ្មី និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាល ដូច្នេះលោក Fernicala អាចនឹងត្រូវតែងតាំង ជាប្រធានផ្នែកលក់នៅ Salesforce.com៕