កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនបានសហការ ជាមួយនឹងក្រុមហ៊ុន Best Buy ក្នុងការបង្កើតនូវកូន Store នៅក្នុងហាងរបស់ Best Buy ជាង ៥០០កន្លែង ក្នុងសហរដ្ឋអាមេរិក។
នៅថ្ងៃនេះ ក្រុមហ៊ុន Microsoft បានប្រកាសបើកសម្ពោធ កូន Store របស់ខ្លួននៅក្នុងហាង Best Buy ជាផ្លូវការ លើកដំបូងនៅក្នុងទីក្រុង Los Angeles។
យោងតាមសេចក្ដីប្ រកាសបានឲ្យដឹងថា កូន Store បានដាក់តាំងបង្ហាញនូវផលិត Windows 8 ជាច្រើន ដែលអតិថិជនទាំ ងអស់មានរកទិញ បានគ្រប់ពេល ព្រមទាំងមានបុគ្គលិក ជាច្រើនរូបសម្រាប់ បង្ហាញ និងពន្យល់ពាក់ព័ន្ធ នឹងចម្ងល់ផ្សេងៗ។
ក្រុមហ៊ុនក៏បានប្រកាសឲ្យ ដឹងបន្ថែមទៀតដែរថា កូន Store នៅតាមបណ្ដាហាង Best Buy ផ្សេងៗនឹងត្រូវបើកដំណើរការ នៅក្នុងអំឡុងខែសីហា និងកញ្ញាខាងមុខនេះ ហើយនៅពេលអនាគត នឹងបើកនៅក្នុង ប្រទេសកាណាដាផងដែរ៕