Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ដល់ក! Man Utd ចាញ់ Swansea ទាំង ទៅទាំងមក (Video Inside)

$
0
0

ក្រុងមែនឆេស្ទើ៖ រឿងមិននឹកស្មានដល់អតីតក្រុមខ្លាំង បិសាចក្រហម Manchester United បានបរាជ័យក្រោម ថ្វីជើងក្រុមហ្វូងក្ងាន Swansea City ទាំងពីរជើងជាមួយនឹងការចាញ់ ២-១ ដូចគ្នានៅក្របខណ្ឌ Premier League នៃរដូវ កាលឆ្នាំ២០១៤-២០១៥នេះ ។

ក្នុងជំនួបប្រចាំសប្តាហ៍ទី២៦កាលពីរាត្រីថ្ងៃសៅរ៍កីឡាករខ្សែបម្រើជនជាតិអេស្ប៉ាញ Ander Herrera បានស៊ុតគ្រាប់ នាំមុខឲ្យ Man Utd នៅនាទី២៨ មុនពេលត្រូវបាន Swansea វាយបកបាន២គ្រាប់ឈ្នះវិញនៅនាទី៣០ និង ៧៣ពី ការធ្វើបានសម្រេចដោយកីឡាករ Sung-Yueng Ki និងមិត្តរួមក្រុម Bafetimbi Gomis ដែលជាការធ្វើឲ្យក្រុមរបស់ លោក Louis van Gaal បាក់មុខទាំងពីរជើង ក្រោយពេលជើងទី១បានចាញ់ ២-១ ដូចគ្នានៅថ្ងៃបើកឆាក Premier League នៅកីឡដ្ឋាន Old Trafford ។

ការបន្តបរាជ័យជាលើកទី២នេះទៀតសោតបានធ្វើឲ្យ Man Utd ធ្លាក់មកនៅត្រឹមលេខ៤បណ្តោះអាសន្នវិញជាមួយនឹង ៤៧ពិន្ទុដដែលតាមពីក្រោយក្រុមលេខ៣កាំភ្លើងធំ Arsenal ១ពិន្ទុ បន្ទាប់ពី Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ២-១ កាលពីរាត្រីថ្ងៃសៅរ៍ដូចគ្នា ៕

លទ្ធផលទាំង១០ប្រកួត ប្រចាំសប្តាហ៍ទី២៦

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី២៦


Viewing all articles
Browse latest Browse all 4895

Trending Articles