ក្រុងម៉ាឌ្រីដ៖ ក្រុមស្តេចស Real Madrid បន្តនាំមុខ ក្រុមតាមពីក្រោយ FC Barcelona ចំនួន៤ពិន្ទុដដែល ក្រោយពេលបំបាក់ ក្រុមម្ចាស់ផ្ទះ Elche ២-០ បន្ថែមយប់មិញនេះ ដើម្បីបន្តកាន់កាប់ តំណែងកំពូលតារាង La Liga ប្រចាំ សប្តាហ៍ទី២៤ ។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ ក្រុមរបស់លោក Carlo Ancelotti មិនអាចធ្វើអ្វីក្រុមតូច Elche បានទេត្រឹមតង់ទី១ រយៈពេល ៤៥នាទី និងអូសបន្លាយ រហូតដល់នាទី៥៦ ទើបខ្សែប្រយុទ្ធជនជាតិបារាំង Karim Benzema រកបាន១គ្រាប់ មុនពេលដែលមិត្តរួមក្រុម Cristiano Ronaldo ធ្វើបានសម្រេចគ្រាប់ទី២ នៅ១៣នាទី បន្ទាប់នាំឲ្យចប់កា រប្រកួតពេញម៉ោង Elche ០ និង Real Madrid ២ ។
ការទទួលបាន ៣ពិន្ទុដោយស្រួល ក្នុងទឹកដីក្រៅផ្ទះបែបនេះ បានធ្វើឲ្យ Real Madrid រកបាន ៦០ពិន្ទុពេញ បន្តកាប់កាប់ តំណែងកំពូលតារាង La Liga ជាប់ដដែល ស្របពេលដែល ក្រុមរងជើងឯកឆ្នាំទៅ FC Barcelona បានជ្រុះបាត់៣ពិន្ទុ ក្នុងទឹកដី Camp Nou របស់ខ្លួនគួរឲ្យអាម៉ាស់ ក្រោមថ្វីជើង របស់ក្រុមភ្ញៀវ Malaga ១-០ តាំងពីនៅនាទីទី៧ មកម្ល៉េះពី ការធ្វើបានសម្រេចដោយកីឡាករ Juanmi ជាមួយនឹងក្រុម ការពារតំណែងជើងឯក Atletico Madrid ធ្វើបានយ៉ាងល្អ ដោយបានលត់ក្រុមភ្ញៀវ Almeria ៣-០ មិនឲ្យតដៃរួច កាលពីរាត្រីថ្ងៃសៅរ៍ ដូចគ្នាបន្តឈរនៅលេខ ៣បណ្តោះអាសន្ន ដដែល ៕
លទ្ធផល និងកម្មវិធីប្រកួតប្រចាំសប្តាហ៍ទី២៤
តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី២៤