Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករសំខាន់ៗ ដែលបានផ្លាស់ប្តូរទ្រនំថ្មីនៅ ដើមឆ្នាំ២០១៥នេះ

$
0
0

ក្រុងឡុងដ៍៖ រដូវកាលដោះដូរកីឡាករ លើកទី១ ប្រចាំឆ្នាំ ២០១៥នេះបានបិទទ្វារវិញជាផ្លូវការហើយ យប់មិញនេះ ដោយមានកីឡាករខ្លាំងៗមួយចំនួនបានផ្លាស់ប្តូរទ្រនំថ្មីដូច ខាងក្រោមនេះ៖

១. ក្លឹបតោខៀវ Chelsea ទិញបានកីឡាករខ្សែបម្រើជនជាតិកូឡុំប៊ី Juan Cuadrado ជាផ្លូវការហើយពីក្លឹបអ៊ីតាលី Fiorentina ក្នុងតម្លៃ ២៣.៣លានផោន ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះនៅទឹកដីថ្មី Stamford Bridge ដែលតម្លៃ ខ្លួនរបស់បុរសវ័យ ២៦ឆ្នាំអាចកើនរហូតដល់ ២៦.៨លានផោនបន្ថែមទៀត ប្រសិនធ្វើបានល្អ ។ ជាមួយគ្នានោះដែរ Chelsea ក៏ព្រមព្រៀងផ្ទេរ ខ្សែប្រយុទ្ធ Mohamed Salah វ័យ២២ឆ្នាំឲ្យទៅ Fiorentina វិញដែររហូតដល់ចប់ រដូវកាល នេះជាលក្ខណៈខ្ចីជើង ។

លើសពីនេះទៀតក្រុម ដែលកំពុងដឹកនាំ ដោយលោក Jose Mourinho ក៏បានលក់ខ្សែប្រយុទ្ធវ័យក្មេង Andre Schurrle ទៅឲ្យក្លឹបអាល្លឺម៉ង់ Wolfsburg វិញដែរក្នុងកញ្ចប់ថវិកាចំនួន ២២លានផោនដែលអាចនិយាយបានថា Chelsea ទិញ បាន១ និងលក់ចេញ២នាក់ ខណៈដែលកំពុងកាន់កាប់ តំណែងកំពូលតារាង Premier League ជាប់បន្តនាំមុខក្រុម ការពារតំណែងជើងឯក Manchester City ៥ពិន្ទុដដែល ក្រោយពីប្រកួត បានស្មើលទ្ធផល ១-១ កាលរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុនក៏ដោយ ក្នុងទឹកដី ។

២. ក្លឹបបិសាចក្រហម Manchester United បានព្រមព្រៀងផ្ទេរអតីតកីឡាករជនជាតិស្កុតឡេន Darren Fletcher ទៅឲ្យក្លឹបលេងក្នុង Premier League ដូចគ្នា West Bromwich Albions ដោយគ្មានតម្លៃខ្លួននោះទេ ក្រោមកិច្ចសន្យា រយៈពេល២ឆ្នាំកន្លះនៅទឹកដី The Hawthorns ខណៈដែលក្លឹបគូប្រជែង West Ham United បានបរាជ័យកាលពី សប្តាហ៍មុន ក្នុងការចង់បានកីឡាករវ័យ ៣១ឆ្នាំរូបនេះដូចគ្នា ។

ក្រៅពីផ្ទេរចេញ១រូប Man Utd ក៏បានទិញចូលចេញ ១រូបវិញផងដែរ គឺកីឡាករខ្សែការពារវ័យ ២១ឆ្នាំ Andy Kellett ជា លក្ខណៈខ្ចីជើងរហូតដល់ ចប់រដូវកាលនេះពីក្លឹប អង់គ្លេសដូចគ្នា Bolton Wanderer ។ Kellett ទើបតែបានផ្លាស់មក លេងឲ្យក្លឹបជ្រុះចេញពី Premier League រយៈពេល ៣ឆ្នាំកន្លង ទៅហើយ ។ ខ្សែបម្រើ Wildried Zaha ក៏ត្រូវបានបិសាចក្រហម ផ្ទេរចេញទៅឲ្យក្លឹប Crystal Palace ជាលក្ខណៈខ្ចីជើងផងដែរ ។

៣. ក្លឹបទូកក្តោង Everton ក៏បានព្រមព្រៀងជាមួយនឹង ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងការផ្ទេរកីឡាករ ខ្សែមប្រើប្រយុទ្ធ Aaron Lennon ជាលក្ខណៈខ្ចីជើងរហូតដល់ចប់ រដូវកាលឆ្នាំ ២០១៤-២០១៥នេះ ។ Lenno បានរក គ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ពីការបង្ហាញខ្លួន ៣៦៥ប្រកួត ចាប់តាំងពីឆ្នាំ ២០០៥មក ក្រោយផ្លាស់ចេញពីក្លឹប Leed United ។ ក្រៅពីនេះទៀត Everton ក៏បានផ្ទេរកីឡាករ ខ្សែប្រយុទ្ធកាមេរូន Samuel Eto’o វ័យ ៣៣ឆ្នាំទៅឲ្យ ក្លឹបអ៊ីតាលី Sampdoria ផងដែរក្នុងតម្លៃខ្លួន បិទជិតមួយ ក្រោយពីធ្វើមិនបានល្អ សោះនៅកីឡដ្ឋាន Goodison Park បន្ទាប់ពីបានផ្លាស់ចេញពី ក្លឹបតោខៀវ Chelsea កាលពីឆ្នាំ២០១៣ ។  

៤. ក្លឹបអាម៉េរិក New York Red Bulls ក៏បានព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ លំដាប់លេខ ១របស់អូស្រ្តាលី Tim Cahill ទៅ ឲ្យក្លឹបរបស់ចិន Shanghai Shenhua ដោយគ្មានតម្លៃខ្លួនផងដែរ ក្រោយពេលកីឡាករជើងចាស់ មួយនេះបានជួយឲ្យ ក្រុមជម្រើសជាតិកង់ ហ្គូរូអូស្ត្រាលី ឈ្នះពានរង្វាន់ ប្រចាំទ្វីបអាស៊ី Asian Cup ឆ្នាំ២០១៥ នៅក្នុងទឹកដីខ្លួនឯង ដោយលទ្ធ ផល ២-១ ក្នុងម៉ោងបន្ថែមនៃវគ្គផ្តាច់ព្រ័ត្រ ៕

ខ្សែបម្រើ Aaron Lennon

ខ្សែការពារ Andy Kellett

ខ្សែបម្រើ Mohamed Salah

ខ្សែប្រយុទ្ធ Tim Cahill

ខ្សែបម្រើ Andre Schurrle

ខ្សែបម្រើ Darren Fletcher

ខ្សែប្រយុទ្ធ Samuel Eto'o

ខ្សែបម្រើ Juan Cuadrado


Viewing all articles
Browse latest Browse all 4895

Trending Articles