អង់គ្លេស៖ មួកសុវត្ថិភាពថ្មីមួយដែលគេហៅថា “Experience Helmet” គឺជាឧបករណ៍ប្រើបច្ចេកវិទ្យា ទំនើបមួយអាចពាក់បាន ហើយអនុញ្ញាតឲ្យមនុស្សអាចស្តាប់ឮការណែនាំ តាមសម្លេងអេឡិចត្រូនិចអំពីការគិត របស់ពួកគេបាន ។
ពួកមួយនេះប្រើបច្ចេកវិទ្យា Electroencephalography (សកម្មភាពអគ្គិសនីថតសម្លេងនៅក្នុងស្បែកក្បាល) ដើម្បីបកប្រែសកម្មភាព ខួរក្បាលទៅជាទិន្នន័យ ។ តាមមូលដ្ឋានគ្រឹះមួយនេះមានន័យថា មួកមួយនោះ អាចស្គាល់ការគិតរបស់អ្នក និងបំប្លែងការគិតនោះ ឲ្យទៅជាសម្លេង ហើយចាក់សម្លេងនោះ ឲ្យអ្នកស្តាប់វិញ ។
មួក “Experience Helmet” ច្នៃប្រឌិតបង្កើតឡើងដោយអ្នកសិល្បៈមួយរូបដែលមាន មូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍គឺនាង Aiste Noreikaite ។ នាងបាននិយាយថា នាងចង់បង្កើតឧបករណ៍នេះឡើង ដើម្បីបង្កើនការយល់ដឹង អំពីខ្លួនឯង និងដើម្បីឆ្លុះបញ្ចាំង ការគិតក្នុងពេលភ្លាមៗជាសម្លេងដែលមានការបំផុសគំនិតដោយការអនុវត្តតាំងសមាធិតាមព្រះពុទ្ធសាសនា ។
នាងបន្តថា នាងចាប់ផ្តើមបង្កើតជាមួយនឹងមួកសុវត្ថិភាពធម្មតាមួយ ហើយដំឡើងកាសស្តាប់គ្មានខ្សែ និងកាសស្តាប់នៅខាងក្នុង ។បន្ទាប់មកទៀត នាងស្រាវជ្រាវរកវិធីបំប្លែងទិន្នន័យទទួលបានពីកាសស្តាប់ឲ្យទៅជាសម្លេង ។
ក្រោយពេលពិភាក្សាជាច្រើនដងទីបំផុតនាងបានបង្កើតសញ្ញាអេឡិចត្រូនិច ដើម្បីធ្វើការបង្ហាញអំពីរលកនៃខួរក្បាល ។ បន្ទាប់មក នាងបានសរសេរកូដកម្មវិធីមួយដែលអាចបំប្លែងកម្រិតនៃការ យកចិត្តទុកដាក់របស់អ្នកពាក់ទៅជាសម្លេងអេឡិចត្រូនិច ដែលត្រូវឮចេញ មកក្រៅតាមកាសនៅខាងក្នុង ។
យ៉ាងណាក៏ដោយ គេមិនបានប្រាប់ឲ្យដឹងទេថាតើមួកនេះ មានតម្លៃប៉ុន្មាន ឬមានផលប៉ះពាល់អ្វីខ្លះនោះទេ ៕