Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Facebook ចេញ​មុខ​អះ​អាង​ថា​បញ្ហា​គាំង មិន​មែន​ជា​ទង្វើ​របស់ Hacker ទេ

$
0
0

ពិភពលោក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បាននិយាយថា បញ្ហាគាំងអស់រយៈ ពេលប្រមាណ ៤០នាទី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៥ នេះ មិនមែនជាទង្វើរបស់ក្រុម Hacker នោះទេ ពោលគឺបញ្ហាផ្នែកបច្ចេកទេស ដោយក្រុមវិស្វករ បានធ្វើការផ្លាស់ប្ដូរ បច្ចេកទេសមួយចំនួន ទើបធ្វើឲ្យកើតមានបញ្ហាគាំង នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅមុនប៉ុន្មាននាទីមុននេះ ដោយស្រង់សម្តី អ្នកនាំពាក្យ Facebook បានថ្លែងប្រាប់ BBC យ៉ាងដូច្នេះ។ 

សូមជំរាបថា នៅបន្ទាប់ពី Facebook ជាប់គាំង ក្រុម Hacker ឈ្មោះ Lizard Squad បានចេញមុខអះអាងដោយសរសេរនៅលើបណ្ដាញ Twitter ថា ជាទង្វើរបស់ពួកគេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles