Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Fabregas របួស​ធ្វើ​ឲ្យ Chelsea មាន​កង្វល់​ពេល​ជួប​ Man City ចុង​សប្តាហ៍​នេះ

$
0
0

ក្រុងមែនឆេស្ទើ៖ ការអវត្តមានកីឡាករខ្សែ បម្រើប្រយុទ្ធឆ្នើម Cesc Fabregas ដោយសារតែបញ្ហាហើមសរសៃពួរជើង នោះ បានបង្ហាញក្តី កង្វល់យ៉ាង ធំធេងដល់ក្លឹបដែល កំពុងក្តោបក្តាប់តំណែងកំពូលតារាង Premier League ជាប់តោ ខៀវ Chelsea ពេលប៉ះជាមួយក្រុម Manchester City នារាត្រីសៅរ៍ ចុងសប្តាហ៍នេះ ។

ទោះបីការប្រកួតក្នុងទឹកដីខ្លួនឯងនៃកីឡដ្ឋាន Stamford Bridge ក៏ពិតមែន ក៏ក្រុមដែលមានមូលដ្នាននៅក្នុងទីក្រុង មួយនេះហាក់បីដូចជាមិនទុកចិត្ត នោះឡើយក្នុងការទទួលបាន៣ពិន្ទុពេលជួបទល់នឹងក្រុមការពារតំណែងជើងឯករបស់ លោក Manuel Pellegrini ដែលតែងតែរឹងមាំទាំងក្នុង និងក្រៅទឹកដីនោះ ។

ជាមួយគ្នានោះដែរ អ្នកចាត់ចែងការទូទៅលោក Jose Mourinho បានថ្លែងប្រាប់គេហទំព័រ BBC ថា “ការបាត់បង់ កម្លាំងសំខាន់ វាប្រៀបដូចជាការមើល ឃើញបរាជ័យនៅខាងមុខអីចឹងជាមួយនឹងមិត្តរួមក្រុមកីឡាករខ្សែការពារ Filipe Luis និង Branislav Ivanovic ក៏កំពុងតែមានបញ្ហា របួសបន្តិចបន្តួចផងដែរ ។ តែយ៉ាងណាកដ៏ដោយ យើងនឹងខិតខំ យកជ័យជំនះឲ្យទាល់ តែបានមិនឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ” ។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះបានបន្តថា ក្នុងការយកឈ្នះក្រុមភ្ញៀវហង្សក្រហម Liverpool ១-០ យប់មិញនេះ Luis បានរងរបួសគ្រលៀន ខណៈដែល Ivanovic ដែលរកបានគ្រាប់ជ័យជំនះនៅនាទីទី៩៤នោះបានរងរបួសប្រអប់ ជើង ស្របពេលដែលខ្សែបម្រើជនជាតិអេស្ប៉ាញ Fabregas រងរបួសសរសៃពួរជើងនោះ ។ Chelsea កំពុងមាន៥ពិន្ទុ នាំមុខឈរនៅកំពូលតារាង ដាច់នាំមុខក្រុមលេខ២ Manchester City ៕


Viewing all articles
Browse latest Browse all 4895

Trending Articles