ក្រុមហ៊ុន Appple បានប្រកាសឲ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ ប្រព័ន្ធដំណើរការ iOS ទាំងអស់អាចធ្វើការ Update ទៅប្រើ iOS 8.1.3 ចាប់ពីពេល នេះបាន ដោយក្នុងនោះ Apple បានធ្វើការជួសជុលនូវចម្លោះប្រហោង និងចំណុចខ្វះខាតជាច្រើនចំណុច។
តាមការបញ្ជាក់ឲ្យដឹងពី Apple សម្រាប់ iOS 8.1.3 ត្រូវបានជួសជុលទៅលើចន្លោះប្រហោងពាក់ព័ន្ធនឹង Apple ID, Messages និង FaceTime ជាពិសេសនៅពេលប្រើកម្មវិធីច្រើនក្នុងពេលតែមួយគឺវាមិនមែនបញ្ហានោះទេ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ មានសេចក្ដីរាយការណ៍ ជាច្រើនបញ្ជាក់ថា iOS 8.1.2 មានបញ្ហាទៅលើចន្លោះប្រហោងជាច្រើន ដែលងាយស្រួល ដល់ក្រុម Hacker ធ្វើការវាយលុក ប៉ុន្តែនៅពេលនេះ Apple បញ្ជាក់ថា ពុំមានចន្លោះប្រហោងសម្រាប់ Hacker វាយលុកនោះទេ៕