Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Microsoft បង្ហាញស្មាត ហ្វូនត្រកូល Lumia ចំនួន ២ម៉ូដែល តម្លៃទាបជាង គេបំផុត

$
0
0

វ៉ាស៊ីតោន៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះ ក្រុមហ៊ុន Microsoft Corp បានប្រកាស បង្ហាញផលិតផល សែស្រឡាយ Lumia ថ្មីចំនួន ពីរម៉ូដែល គឺ Microsoft Lumia 435 និង Lumia 532 ដែលមានតម្លៃ ទាបជាងគេបំផុត បើធៀបទៅ Lumia ដទៃទៀត។

ស្មាតហ្វូន Lumia 435 និង Lumia 532 ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Windows Phone 8.1 កំណែប្រែចុង ក្រោយបង្អស់ រួមផ្សំជា មួយនឹងតម្លៃទាប មិនគួរឲ្យជឿបានផ្តល់ លទ្ធភាពយ៉ាងច្រើន ដល់អ្នកប្រើប្រាស់ ឲ្យបំពេញកិច្ចការងារ ទោះបីជាស្ថិត នៅទីណា និងពេលណាក៏ដោយ។

ស្របពេលដែលអតិថិជនជាច្រើនកំពុងពិចារណាប្តូរស៊េរីទូរស័ព្ទធម្មតាទៅ ប្រើទូរស័ព្ទទំនើប (ស្មាតហ្វូន), Lumia 435 និង Lumia 532 គឺជម្រើសដ៏ ល្អប្រសើរ ព្រោះមាន កម្មវិធីស្មាត ហ្វូនដ៏ច្រើន ផ្តល់ជូននូវបទ ពិសោធន៍ Windows Phone ដ៏អស្ចារ្យ និងមានតម្លៃដ៏ គាប់ប្រសើរ ។

Lumia 435 និង Lumia 532 នឹងត្រូវដាក់លក់នៅ លើទីផ្សារសំខាន់ៗ ក្នុងទ្វីបអឺរ៉ុប អាស៊ីប៉ា ស៊ីហ្វិក ឥណ្ឌា អាស៊ីបូព៌ា និងអាហ្រ្វិក ចាប់ពីខែ កុម្ភៈ តទៅ ។ ទាំងពីរ ម៉ូដែលនេះ មានច្រើនពណ៌សម្រាប់ ជ្រើសរើសដូចជា បៃតង ទឹកក្រូច ស និងខ្មៅ និងមានទាំងប្រភេទស៊ីមមួយ និងស៊ីមពីរ ។ រីឯ តម្លៃលក់រាយ មិនទាន់គិត បញ្ចូល ពន្ធអាក រនានាគឺប្រហែល ៨៧ដុល្លារអាមេរិក សម្រាប់ Lumia 435 និងប្រហែល ១០០ដុល្លារអាមេរិក សម្រាប់ Lumia 532 ៕


Viewing all articles
Browse latest Browse all 4895

Trending Articles