Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Real ទឹកភ្នែក ក្រោយលេងស្មើ ២-២ ទល់ នឹង At.Madrid យប់មិញ (Video Inside)

$
0
0

ក្រុងម៉ាឌ្រីដ៖ ក្រុមស្តេចស Real Madrid អស់សិទ្ធិ ការពារតំណែងជើងឯកពាន Copa del Rey ទៀតហើយ បន្ទាប់ពីលេង បានស្មើលទ្ធផល ២-២ ទល់នឹងក្រុមភ្ញៀវ Atletico Madrid ក្នុងទឹកដីយប់មិញនេះក្នុងជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ ។

នេះមានន័យថាក្រុមខ្លាំង Real Madrid របស់លោក Carlo Ancelotti បានហាលអាវដោយស្វ័យប្រវត្តិហើយ ជាមួយ នឹងជើងទី១ក៏បានបរាជ័យដោយលទ្ធផលបច្ចេកទេស ២-០ នៅក្នុងផ្ទះ At.Madrid ដែលសរុបលទ្ធផលទាំងពីរជើង គឺ Real Madrid ២ និង At.Madrid ៤ ។

ក្នុងការចាប់ផ្តើមនាទីដំបូង Real Madrid បានបើកឆាកវាយសម្រុកយ៉ាងសន្ធាប់ទៅលើក្រុម At.Madrid តែពុំមាន ប្រសិទ្ធភាពឡើយ ដោយបានភ្លាត់ស្នៀត Fernando Torres ជួយឲ្យ At.Madrid នាំមុខ១គ្រាប់មុននៅនាទីទី១ មុនពេលខ្សែការពារ Sergio Ramos ជួយឲ្យ Real តាមស្មើវិញនៅនាទីទី២០ ។ តែយ៉ាងណាក៏ដោយ At.Madrid ក៏នៅ បន្តវាយសម្រុកវិញដដែល និងកាន់តែក្តៅគគុកខ្លាំងឡើងនៅកីឡដ្ឋាន Santiago Bernabeu ដោយកីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Torres ដដែលរកបានគ្រាប់ទី២ទៀតត្រឹមចាប់ផ្តើមវគ្គទី២បាន១នាទីមុនពេល Ronaldo តែតបញ្ចូលទីគ្រាប់ទី២ឲ្យ Real នៅនាទី៥៤រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ។

លទ្ធផលផ្លូវការ ២-២ បានធ្វើឲ្យក្រុមខ្លាំង Real Madrid ជ្រុះចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយជាមួយនឹង ការជូនដំណើរក្រុមម្ចាស់ជើងឯក La Liga ឆ្នាំទៅ Atletico Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយជោគជ័យជាមួយនឹងក្រុម FC Barcelona ក៏បានឆ្លងផុតវគ្គនេះដែរ បន្ទាប់ពីបាន បំបាក់ក្រុមម្ចាស់ផ្ទះ Elche ៤-០ បន្តទៀត ៕


Viewing all articles
Browse latest Browse all 4895

Trending Articles