Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Checkin Tonight កម្ម​វិ​ធី​ថ្មី​ងាយ​ស្រួល ដើម្បី​កក់​បន្ទប់​តម្លៃ​ទាប នៅកម្ពុជា និងអាស៊ី

$
0
0

ភ្នំពេញ៖ Checkin Tonight ជាសេវាកម្ម ដំណើរការលើប្រព័ន្ធអ៊ិនធឺណេត និងលើទូរស័ព្ទទំនើប ឬ Tablet ដែល លោកអ្នក អាចបើកមើល ពីតម្លៃបន្ទប់សណ្ឋាគារ ដើម្បីទទួលការស្រួល ក្នុងការកក់បន្ទប់បានតម្លៃទាប នៅ កម្ពុជានិងអាស៊ី។

កញ្ញា Adrienne Ravez តំណាងឱ្យក្រុមហ៊ុន Checkin Tonight នៅកម្ពុជា បានប្រាប់ឱ្យដឹងថា សេវាកម្មនេះ ជា ប្រភេទកម្មវិធី ដាក់ឱ្យដំណើរលើប្រព័ន្ធទូរស័ព្ទ Iphone និង Android ហើយក៏អាចបើកមើល លើទំព័រវេបសាយ ដោយវាយពាក្យ www. checkintonight.asia ដើម្បីលោកអ្នក អាចងាយស្រួលដឹង ពីតម្លៃនៃការស្នាក់នៅ ក្នុង សណ្ឋាគារច្រើន ក្នុងប្រទេសកម្ពុជា ដែលតំបន់កម្សាន្តពូលធំចំនួនពីរ ដែលតំបន់ខេត្តសៀមរាប និង តំបន់ រាជធានីភ្នំពេញ សម្រាប់ភ្ញៀវទេសចរ មិនចំាបាច់តេទូរស័ព្ទ អ៊ីម៉ែល និង ជួលសេវាកម្មបន្ត ដើម្បីភ្ជាប់ទំនាក់ទំនង មកកាន់ បណ្តាសណ្ឋាគារក្នុងស្រុកខ្មែរ។

កម្មវិធីដ៏ទំនើបនេះ ក៏អាចបើកមើល តម្លៃសណ្ឋាគារផ្សេងទៀត ក្នុងបណ្តាប្រទេស នៃតំបន់អាស៊ីដូចជា ថៃ វៀតណាម ឥណ្ឌូនេស៊ី សង្ហិបុរី ហុងកុង និង ម៉ាឡេស៊ី បានផងដែរ ប្រសិនបើប្រជាជនកម្ពុជា ចង់ដឹងពីតម្លៃការ ស្នាក់ ក្នុងមួយយប់ តម្លៃប៉ុន្មាន ក្នុងបំណងមានគោលដៅ ដើរកំកម្សាន្តជុំវិញ ប្រទេសទាំងអស់នោះ។ ការបើក មើលតម្លៃ នៃបណ្តាសណ្ឋាគារ ក្នុងប្រទេសកម្ពុជា នឹងផ្តល់ឱ្យវិញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំង អស់ នូវការបញ្ចុះតម្លៃខុសពីធម្មតា រាល់ពេលលោកអ្នកបើកមើល បន្ទាប់ពីម៉ោង១១ព្រឹក។

កញ្ញា Adrienne Ravez បានបញ្ជាក់ថា សេវាកម្មនេះបានបង្កើតឡើង ដោយលោក Mark Southby ជនជាតិ អូស្រា្តលី ដែលលោកបានដាក់ឈ្មោះសេវាកម្ម មើលការបញ្ចុះ តម្លៃបន្ទប់សណ្ឋាគារនេះថា Checkin Tonight ចាប់តាំងពីឆ្នាំ២០១២។ សេវាកម្មនេះ ពីដើមឡើយ មិនទាន់មានក្នុងតំបន់អាស៊ីទេ ដែលនេះជាតម្រូវការទីផ្សារ មួយ ជំនួសភាពលំបាក ឬការរង់ចាំ ដើម្បីដឹងព័ត៌មាន ពីតម្លៃបន្ទប់ស្នាក់នៅ។

សេវាកម្មនៃកម្មវិធីនេះ បានចាប់ផ្តើមមកដល់កម្ពុជា ក្នុងដើមឆ្នាំ២០១៣ ដែលមានអ្នកប្រើប្រាស់ ប្រព័ន្ធសេវាកម្ម កម្មវិធីនេះ ចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់។ ក្នុងទីក្រុងភ្នំពេញ មានសណ្ឋាគារចំនួន ១៧សណ្ឋាគារ និង ក្នុង ខេត្តសៀមរាប មាន ២៥សណ្ឋាគារ ជាដៃគូ ដែលបញ្ចុះតម្លៃ ដល់ ៧០ភាគរយ ឱ្យ Checkin Tonight សម្រាប់អ្នក ទេសចរ កក់តាមរយៈ Checkin Tonight។

កញ្ញា Adrienne Ravez បាននិយាយថា អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមានច្រើន ដែលពួកគេអាចទាញកម្មវិធី សម្រាប់យកមកប្រើប្រាស់ ក្នុងការកក់បន្ទប់ស្នាក់នៅ ឬ ចង់ដឹងព័ត៌មាន អំពីបន្ទប់សណ្ឋាគារគ្រប់ស្ថាន។ ប្រជាជនក្នុងតំបន់អឺរ៉ុប ជាភ្ញៀវទេសចរ ដែលប្រើប្រាស់ទូរស័ព្ទ និង Tablet យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាច ជឿជាក់ថា នឹងប្រើប្រាស់កម្មវិធីនេះ ដើម្បីរកកន្លែងស្នាក់នៅ ក្នុងដំណើរកម្សាន្តរបស់ពួកគេ។

គួរបញ្ជាក់ថា សេវាកម្មនៃកម្មវិធីនេះ បង្កើតឡើង ដើម្បីជួយសម្រួលអ្នកប្រើប្រាស់ ឬ អ្នកទេសចរ មិនចំាបាច់ដើរ រកសណ្ឋាគារ និង តថ្លៃតម្លៃនៃការស្នាក់នៅឡើយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles