Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Nokia នឹង​បង្កើត​ស្មាតហ្វូន Lumia អេក្រង់​ធំ​តម្លៃ​ទាប

$
0
0

ក្រុមហ៊ុនផលិត ទូរស័ព្ទដៃហ្វាំងឡង់ Nokia ដឹងខ្លួនច្បាស់ថា នៅពេលនេះ មិនអាចយកឈ្នះ លើទីផ្សាររបស់ Apple និង Samsung នោះទេ ប៉ុន្តែអាចនឹងក្រុមហ៊ុនផ្សេងៗ ដោយនៅថ្ងៃនេះមាន ប្រភពព័ត៌មានចំនួន ៣បាននិយាយថា Nokia គ្រោងបង្ហាញស្មាតហ្វូន Lumia តម្លៃទាបអេក្រង់ធំ។

ប្រភពមិនបង្ហាញ អត្តសញ្ញាណចំនួន២ បាននិយាយថា ក្រុមហ៊ុន Nokia គ្រោងបង្កើតស្មាតហ្វូន Lumia ដែលមានតម្លៃ ទាបជាងម៉ូដែលមុនៗ ព្រមទាំងមានអេក្រង់ធំ រហូតដល់ ៤.៧អ៊ីង ប៉ុន្តែសម្រាប់ឈ្មោះ និងលក្ខណៈពិសេសនោះ នៅមិនទាន់ដឹង ច្បាស់នោះទេ។ ចំណែកប្រភពមួយផ្សេង ទៀតបាននិយាយថា Lumia អេក្រង់ធំនោះ អាចនឹងមានតម្លៃប្រហែល ៣៣០ដុល្លារអាមេរិក។

លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia ធ្លាប់បាននិយាយថា ក្រុមហ៊ុនបានរកឃើញ នូវវិធីសាស្ត្រក្នុងការទាក់ទាញ ប្រជាប្រិយភាព ពីអតិថិជន ជាក់ស្ដែងនៅក្នុងនោះ ក្រុមហ៊ុន Nokia បានជោគជ័យ លើម៉ូដែល Nokia Lumia 520 ព្រោះថាវា មានតម្លៃធម្យម ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows Phone 8។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានប្រកាស បង្ហាញនូវស្មាតហ្វូន Lumia 1020 អេក្រង់ទំហំ ៤.៥អ៊ីង និងមានកាមេរ៉ាទំហំ ៤១មេហ្គាភិចសែល៕


Viewing all articles
Browse latest Browse all 4895

Trending Articles