Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តើ​នៅ​ក្នុង​ប្រ​ព័ន្ធ ព្រះ​អា​ទិត្យ មាន​ព្រះ​ច័ន្ទ​ប៉ុន្មាន?

$
0
0

តើអ្នកដឹងទេថា មានព្រះច័ន្ទប៉ុន្មាននៅក្នុងប្រព័ន្ធ ព្រះអាទិត្យយើងនេះ? ចូរអ្នកកុំបារម្ភអី ប្រសិនបើអ្នកមិនអាចនឹកឃើញ ក៏ប៉ុន្តែអ្នកគួរតែព្យាយាម ទស្សទាយន៍លេងៗទៅមើល ដើម្បីជាការកំសាន្តរបស់អ្នក។

ដើម្បីកុំឲ្យអ្នកមានមន្ទិលសង្ស័យយូរ ក្រុមអ្នកវិទ្យាសាស្រ្តនឹងប្រាប់អ្នកថា នៅក្នុងប្រព័ន្ធ ព្រះអាទិត្យ យើងនេះមានព្រះច័ន្ធដល់ទៅ ១៧៨ ឯណោះ ដែលនៅក្នុងនោះរួមមាន ព្រះច័ន្ទ៥ របស់ភពភ្លុយតុង ដែលត្រូវបានបំលែងខ្លួន ទៅជាភពតែលតោលមួយចំនួន។

ដោយឡែក កាលពីសប្តាហ៍មុន ក្រុមអាកាសយានិក បានធ្វើសេចក្តីប្រកាសថា ការធ្វើការពិនិត្យ ទៅលើរូបភាព និងទិន្នន័យ ដែលមានស្រាប់ របស់កែវយឺតលំហអាកាស Hubble បានបង្ហាញឲ្យឃើញថា មានព្រះច័ន្ធថ្មីមួយទៀត នៅក្នុងគោចររបស់ភពណិបទូន ដែលបាននាំឲ្យ ភពពណ៌បៃតងខៀវនេះ មានព្រះច័ន្ទសរុបចំនួន ១៤។ ជាមួយគ្នានេះដែរ ព្រះច័ន្ទទាំងអស់នៅក្នុងប្រព័ន្ធ ព្រះអាទិត្យរបស់យើងត្រូវបានមើលឃើញ ដោយកែវយឺតដំបូងគេ បង្អស់ដោយលោក Galileo ។

ទោះបីជាយ៉ាងណាក្តី ភពព្រះពុធ និងភពសុក្រ និងភពដទៃទៀត ដែលស្ថិតនៅ ក្នុងចន្លោះរវាងភពផែនដី និងភពព្រះអាទិត្យមិនមានព្រះច័ន្ទឡើយ ដោយសារតែគោចរ នៃចន្លោះនោះមានលក្ខណៈតូចចង្អៀត សម្រាប់ការកកើតរបស់ព្រះច័ន្ទ៕

Looking Today


Viewing all articles
Browse latest Browse all 4895

Trending Articles