តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ថា ក្រុមអ្នកវិទ្យាសាស្ត្រចិន បានធ្វើការបាញ់បង្ហោះ ផ្កាយរណបចំនួន៣ ទៅកាន់ដងតារាវិថី កាលពី យប់ ថ្ងៃសៅរ៍ដោយទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ការបង្ហោះនេះគឺផ្តើម ធ្វើឡើងចេញពីមជ្ឈមណ្ឌលអវកាសតៃយួន ។
ព័ត៌មានពីមជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា ផ្កាយរណបទាំងបីដែលបាន ធ្វើការបង្ហោះចេញ ពីខេត្ត សានស៊ីនោះ មានឈ្មោះ Chuangxin-3 Shiyan-7 និង Shijian-15 តាមរយៈគ្រាប់រ៉ុក្កែត Long March-4C ។ ផ្កាយរណបទាំង៣នោះ នឹងផ្តល់ការឃ្លាំមើល និងបញ្ជូនព័ត៌មានផ្នែក បច្ចេកវិទ្យាបានទូលំទូលាយ ។
គួរបញ្ជាក់ផងដែរថា នេះគឺជាការបាញ់បង្ហោះ ជាលើកទី១៧៩ ហើយដែលក្រុមអ្នកវិទ្យាសាស្ត្រ បានប្រើគ្រាប់រ៉ុក្កែតរុញ Long March ៕