Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Angry Birds Star Wars នឹង​មាន​នៅ​លើ​ឧបករណ៍​ហ្គេមក្នុង​ខែ​តុលា (Video Inside)

$
0
0

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិត Rovio បានប្រកាសថាហ្គេម Angry Birds Star Wars II នឹងមានស្រាប់ស្មាតហ្វូន នៅក្នុងខែកញ្ញា ដោយឡែកពេលនេះ Rovio បានប្រកាសនូវព័ត៌មាន ដ៏អស្ចារ្យមួយទៀត សម្រាប់អ្នកដែល និយមលេងហ្គេមនៅ លើឧបករណ៍ផ្សេងៗ ក្រៅពីស្មាតហ្វូន។

ក្រុមហ៊ុនបង្កើត Angry Birds បាននិយាយថា អ្នកដែលនិយម លេងហ្គេមនៅលើ Xbox 360,PlayStation 3, Nintendo Wii, Wii U, PlayStation Vita និង Nintendo 3DS នឹងអាចលេងហ្គេម Angry Birds Star Wars ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣។

ក្រុមហ៊ុន Rovio បានប្រកាសថាចាប់ពី ថ្ងៃទី២៩ខែតុលា នៅតាមបណ្ដាហាង លក់រាយនូវ DVD ហ្គេមទាំងអស់នឹង មានលក់វីដេអីហ្គេម Angry Birds Star Wars សម្រាប់ Xbox 360,PlayStation 3, Nintendo Wii, Wii U, PlayStation Vita និង Nintendo 3DS៕


Viewing all articles
Browse latest Browse all 4895

Trending Articles