Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Developer ដែលបង្កើត Wikipedia app គ្រោងបង្កើត Instagram app សម្រាប់ Windows Phone

$
0
0

បណ្ដាញសង្គម Facebook ធ្លាប់បាននិយាយថា ប្រហែលជាពិបាក បន្តិចសម្រាប់ Nokia និង Microsoft ក្នុងការចង់បាន Instagram app សម្រាប់ទូរស័ព្ទដៃរបស់ខ្លួន។ នៅពេលនេះ លោក Rudy Huyn ដែលជាអ្នកបង្កើត Wikipedia app សម្រាប់ Windows Phone ហើយជាអ្នកចាប់ ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកម្មវិធី Next App Star របស់ក្រុមហ៊ុន ចង់បង្កើតកម្មវិធី Instagram app សម្រាប់ Windows Phone។

យោងតាមសម្ដីរបស់លោក Huyn ដែលបានប្រកាស នៅលើបណ្ដាញ Twitter បានឲ្យដឹងថា កម្មវិធី Instagram app ដែលលោកនឹងបង្កើតសម្រាប់ Windows Phone នេះគឺអាចធ្វើការ Upload រូបភាព វីដេអូ ព្រមទាំងអាចធ្វើការ Share ទៅកាន់បណ្ដាញ សង្គមផ្សេងៗ ទៀតបានដោយស្វ័យប្រវត្តិ។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា លោកមានគម្រោងបង្ហាញ Instagram សម្រាប់ Windows Phone នៅប្រមាណជា ២សប្ដាហ៍ទៀត ប៉ុន្តែមិនទាន់ច្បាស់ ថាថ្ងៃណាឡើយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles