Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមហ៊ុនប្រេង Chevron សហការជាមួយ Apple ប្រើប្រាស់សេវាកម្ម Apple Pay

$
0
0

ក្រុមហ៊ុនផលិតប្រេង Chevron បានប្រកាសឲ្យដឹងថា ខ្លួនបានសហការ ជាមួយនឹងក្រុមហ៊ុន Apple ក្នុងការ ប្រើប្រាស់សេវាកម្ម Apple Pay ដើម្បីឲ្យអ្នកប្រើប្រាស់ កាន់តែងាយស្រួល ថែមទៀត ។ នេះបើយោងតាម ការចុះផ្សាយរបស់ Apple Insider ។

ក្រុមហ៊ុន Chevron បានប្រកាសនៅលើ Twitter ថា ការសហការ ជាមួយនឹងក្រុមហ៊ុន Apple ក្នុងការប្រើប្រាស់ សេវាកម្ម Apple Pay នេះ នឹងត្រូវដាក់ឲ្យប្រើនៅឆ្នាំ ២០១៥ ប៉ុន្តែមិនទាន់បញ្ជាក់ថា សេវាកម្មនេះ នឹងត្រូវដាក់ឲ្យប្រើ នៅតាមតំបន់ ណាខ្លះនោះទេ ។

គួរបញ្ជាក់ផងដែរថា Chevron ជាក្រុមហ៊ុន ផលិតប្រេងដំបូងគេ បានយល់ព្រមជាមួយ Apple ក្នុងការប្រើប្រាស់ សេវាកម្ម Apple Pay បន្ទាប់ពីធនាគារជិត ៩០ភាគរយនៅអាម៉េរិក អនុញ្ញាត និងដាក់ឲ្យប្រើប្រាស់ សេវាកម្ម Apple Pay ៕


Viewing all articles
Browse latest Browse all 4895

Trending Articles