យោងតាមការ ចុះផ្សាយរបស់ WSJ នៅព្រឹកថ្ងៃពុធ ទី៣១ខែធ្នូ ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា សេវាកម្ម Gmail បានដំណើរការ ឡើងវិញហើយ នៅក្នុងប្រទេសចិន បន្ទាប់ពីត្រូវបានបិទ អស់រយៈពេល ជាច្រើនថ្ងៃ ។ អ្នកប្រើប្រាស់ Gmail នៅក្នុងប្រទេសចិន បានបង្ហោះសារនៅលើ Twitter ថា នៅពេលនេះ ពួកគេអាចប្រើប្រាស់ Gmail បានវិញហើយ ប៉ុន្តែពួកគេនៅតែ មិនទាន់ដឹងច្បាស់ ពីមូលហេតុ ដែលមិនអាចប្រើប្រាស់ បានអស់រយៈពេល ប៉ុន្មានថ្ងៃមកនេះ ។ ពាក់ព័ន្ធនឹងការបិទនេះ រដ្ឋាភិបាលចិន និងក្រុមហ៊ុន Google មិនបានចេញមុខ ទទួលខុសត្រូវឡើយ គ្រាន់តែដឹងថា អាចពាក់ព័ន្ធនឹងការ កំណត់ច្បាប់ថ្មី នៃប្រទេសចិន ៕
↧