Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Tim Howard អវត្តមាន៦សប្តាហ៍ ដោយសារ របួសហើមគ្រលៀន

$
0
0

ក្រុងឡុងដ៍៖ អ្នកចាំទីដៃទី១របស់ក្លឹប Everton, Tim Howard នឹងអវត្តមានពីទីលានរយៈពេល៦សប្តាហ៍ ដោយសារ តែមានបញ្ហារបួសហើមគ្រលៀន (Calf Injury) ក្នុងអំឡុងប្រកួតប្រកួតចាញក្រុមភ្ញៀវ Stoke City ១-០ កាលពីសប្តាហ៍ទី១៩នៃ Premier League ។

ក្នុងជំនួបដ៏ស្វិតស្វាញនាពេលនោះអ្នកចាំទីជនជាតិអាម៉េរិក វ័យ៣៥ឆ្នាំ Howard ត្រូវបានគេប្តូរចេញវិញនៅក្នុងតង់ទី ១ និងត្រូវបានជំនួសមកវិញដោយមិត្តរួមក្រុមជនជាតិអេស្ប៉ាញ Joel Robles វ័យ២៤ឆ្នានៅពេលដែលមានបញ្ហារបួស ខណៈដែល Stoke City បានធ្វើការនាំមុខ ១-០ ទៅហើយនោះក្នុងថ្ងៃទី២៦ ខែធ្នូ ២០១៤ ។

ការជំនួសអ្នកចាំទី Robles មិនអាចជួយឲ្យ Everton វាយបកតាមបានស្មើ និងទទួលបានពិន្ទុអ្វីឡើយនៅកីឡដ្ឋាន Goodinson Park ថែមទាំងបានរបូត៣ពិន្ទុបន្ថែមទៀតនៅទឹកដីរបស់ក្រុមម្ចាស់ផ្ទះ Newcastle United ដោយ លទ្ធផលបច្ចេកទេស ៣-២ ទៀតកាលពីថ្ងៃទី២៨ ធ្នូ ។

លោក Roberto Martinez បានបា្រប់ថា “Tim Howard អាចនឹងអវត្តមានចាប់ពី១ខែកន្លះឡើងទៅដោយសារតែបញ្ហា របួសគ្រលៀនខាងឆ្វេងដែលអាចជះឥទ្ធិពលអាក្រក់ផងដែរដល់ក្លឹបទាំងមូល ជាពិសេសក្នុងក្របខណ្ឌ Europa League ដែលត្រូវតតាំងជាមួយនឹងក្រុមដទៃដើម្បីឈ្នះកៅអីមួយទៅវគ្គ១៦ក្រុមនាពេលខាងមុខ” ។

មិនត្រឹមតែប៉ុណ្ណោះទេ Tim Howard ក៏ជាអ្នកចាំទីជម្រើសទី១ក្នុងក្រុមជម្រើសជាតិអាម៉េរិកផងដែរដែលបានបង្ហាញ បច្ចេកទេសសង្គ្រោះបាល់យ៉ាងអស្ចារ្យកាលពី World Cup 2014 នៅប្រេស៊ីល និងជួយឲ្យអាម៉េរិកឡើងមកដល់វគ្គ១៦ ក្រុមផងដែរ ។ Howard បានចូលលេងក្នុងក្លឹប Everton ៣១៥ប្រកួតក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League បើទោះបីជាមិនទាន់បានជួយឲ្យក្លឹបទូកក្តោងមួយនេះឈ្នះពានធំអ្វីមួយក៏ដោយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles