Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តើស្វាយរៀង ឬ​​​ម្ចាស់​ផ្ទះ​វៀត​ណាម ជាអ្នក លើកពាន Number One Cup នារសៀល​ម៉ោង​៣ថ្ងៃ​នេះ?

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអន្ដរជាតិពានរង្វាន់ Number One Cup 2014 ដែលរៀបចំដោយប្រទេស វៀតណាមនោះ នឹងរកឃើញជើងឯកនៅរសៀលថ្ងៃទី៣១ ខែធ្នូនេះហើយ ខណៈជំនួបវគ្គផ្ដាច់ព្រ័ត្រ គឺជាការជួបគ្នារវាង ក្រុមបាល់ទាត់ខេត្តស្វាយរៀងរបស់កម្ពុជា ត្រូវប្រកួតជាមួយ ក្រុមបញ្ជាការយោធាខេត្តប៊ីញភឿករបស់ម្ចាស់ផ្ទះវៀតណាម ។

គួរបញ្ជាក់ថា មុននឹងក្រុមទាំង២ខាងលើ ឈានជើងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ក្រុមស្វាយរៀង បានទម្លាក់ ក្រុមរួមជាតិអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២-១ ខណៈក្រុមបញ្ជាការយោធាខេត្តប៊ីញភឿក ក៏បានទម្លាក់ក្រុមរួមជាតិវៀតណាមផងដែរ ពោលគឺបានយកឈ្នះលើ ក្រុមយោធភូមិភាគលេខ៧ ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣ ។

លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមបាល់ទាត់ខេត្តស្វាយរៀង បានថ្លែងប្រាប់ទូរទស្សន៍ខេត្តប៊ីញភឿកថា “នេះគឺជាលើកទី២ហើយ ដែលក្រុមស្វាយរៀង ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Number One Cup 2014 ។ ដូច្នេះយើងទាំងអស់គ្នា បានប្តេជ្ញាថា នឹងធ្វើឲ្យបានល្អបំផុត ដើម្បីលើកពាននេះ នៅលើទឹកដីប្រទេសវៀតណាមឲ្យបាន” ។

ចំណែកលោក អ៊ិន សុខា ជំនួយគ្រូបង្វឹករបស់ក្រុមខេត្តស្វាយរៀងវិញ ក៏បានបញ្ជាក់ប្រាប់គេហទំព័រ LookingTODAY ពីប្រទេសវៀតណាមឲ្យដឹងដែរថា ជំនួបដ៏ក្ដៅគគុករវាងស្វាយរៀង និងក្រុមម្ចាស់ផ្ទះវៀតណាម នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូនេះ ពោលគឺក្រោយបញ្ចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមអគ្គស្នងការ ដ្ឋាននគរបាលជាតិរបស់កម្ពុជា និងក្រុមយោធភូមិភាគលេខ៧របស់វៀតណាម ។

គ្រូជំនួយរូបនេះបានបន្ដថា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងស្វាយរៀង និងម្ចាស់ផ្ទះវៀតណាម ច្បាស់ជា ល្អមើលជាមិន ខាន ព្រោះក្រុមទាំង២ សុទ្ធតែប្ដេជ្ញាចិត្ដយកឈ្នះ ដើម្បីលើកពានដូចៗគ្នា ប៉ុន្ដែសម្រាប់ក្រុមបាល់ទាត់ខេត្តស្វាយរៀងរបស់កម្ពុជា ក៏គ្មានអ្វីត្រូវភ័យខ្លាចដែរ គឺមានតែការខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យលាភីជូនប្រទេសជាតិតែប៉ុណ្ណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles